បាល់ទាត់អន្តរជាតិ
Mikel Arteta បញ្ជាក់ថា Bukayo Saka អាចចូលលេងវិញបាន ពេលប៉ះ West Ham
អ្នកចាត់ការទូទៅរបស់ក្លឹបកាំភ្លើងធំ លោក Mikel Arteta បានបញ្ជាក់ថា Bukayo Saka នឹងត្រូវមានក្នុងបញ្ជីឈ្មោះកីឡាករដែលចូលរួមប្រកួតពេល Arsenal ប៉ះជាមួយក្រុមខ្លាំង West Ham នៅថ្ងៃអាទិត្យនេះ ដែលវាជាប្រកួតដ៏សំខាន់ដើម្បីបន្តដណ្ដើមតំណែង Top 4។
ខ្សែប្រយុទ្ធស្លាប Bukayo Saka ត្រូវបានប្តូរចេញដោយសាររបួស អំឡុងពេលក្រុមកាំភ្លើងធំ Arsenal ប្រកួតជាមួយក្លឹបបិសាចក្រហម Manchester United កាលពីចុងសប្តាហ៍មុន។ ដោយឡែកលោក Mikel Arteta បានលើកឡើងថា Bukayo Saka ជាកីឡាករដ៏សំខាន់របស់ Arsenal តែប្រហែលជាគាត់មិនអាចលេងបានពេញលេញ 100 ភាគរយក្នុងការប្រកួតនោះទេ។
ទន្ទឹមនឹងនេះដែរ ខ្សែបម្រើកណ្ដាល Thomas Partey ត្រូវបានគេសង្កេតឃើញថា ហាក់ដូចជាធូរស្រាលពីរបួសហើយ ដោយអាចរត់លើម៉ាស៊ីនហាត់ប្រាណបាន។ ខ្សែបម្រើរូបនេះបានរងរបួសកំភួនជើង ទាំងពីប្រកួតជាមួយ Crystal Palace កាលពីដើមខែនេះ។ យ៉ាងណា Arteta បានឲ្យដឹងថា Thomas Partey នៅមិនទាន់អាចចូលលេងវិញបានទេ ដោយគាត់មានរបួសធ្ងន់ធ្ងរអាចនឹងដល់ចប់រដូវកាលទើបជា។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad