បាល់ទាត់អន្តរជាតិ
Bukayo Saka រងរបួស ខណៈដែល Arsenal នឹងត្រូវតតាំងជាមួយ Man City នៅចុងសប្ដាហ៍នេះ
ក្លឹបកាំភ្លើងធំ Arsenal កំពុងធ្លាក់ក្នុងស្ថានភាពដ៏លំបាក ស្របពេលដែល Bukayo Saka បានរងរបួសនៅមុនពេលនៃការប្រកួតរបស់ពួកគេទល់នឹង Manchester City នៅចុងសប្តាហ៍នេះ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានប្ដូរចេញភ្លាមៗនៅពាក់កណ្ដាលតង់ទីមួយនៃការប្រកួត UEFA Champions League របស់ Arsenal ទល់នឹង Lens កាលពីរំលងអាធ្រាតយប់មិញនេះ។
Bukayo Saka ប្ដូរចេញដោយសាររងរបួស មិនអាចបន្តការប្រកួតទៀតបាន ដែលពេលនេះគាត់ត្រូវបានគេសង្ស័យថា អាចនឹងអវត្តមាននៅក្នុងការប្រកួតសំខាន់នៅចុងសប្តាហ៍ ទល់នឹងក្រុមការពារតំណែងជើងឯក Man City។ ក្រុមរបស់លោក Mikel Arteta ត្រៀមនឹងដណ្ដើមឈរនៅកំពូលតារាង Premier League បណ្ដោះអាសន្ន ប៉ុន្តែប្រសិនបើបេក្ខភាពកីឡាករសំខាន់ៗត្រូវបាត់បង់នោះ វាជារឿងដ៏តឹងតែងបំផុត។
ដំបូងឡើយគេដឹងថា Bukayo Saka មានបញ្ហាជាមួយនឹងជើងឆ្វេងរបស់គាត់ ប៉ុន្តែនៅពេលនេះមិនទាន់មានការបញ្ជាក់ច្បាស់ការណ៍ពី Arsenal នៅឡើយទេ។ ទោះជាយ៉ាងណា សារព័ត៌មាន Sky Sports បានអះអាងថា Bukayo Saka ប្រហែលជាមិនរបួសធ្ងន់ធ្ងរខ្លាំងពេកទេ ប៉ុន្តែក៏មិនអាចធានាបានថាគាត់ជាសះស្បើយមុនពេលនៃការប្រកួតទល់នឹង Man City ដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar