បាល់ទាត់អន្តរជាតិ
Bukayo Saka៖ ខ្ញុំចង់ឈ្នះ World Cup ជាមួយអង់គ្លេស និងឈ្នះ Ballon d’Or
ខ្សែប្រយុទ្ធ Bukayo Saka របស់ក្លឹបកាំភ្លើងធំ Arsenal បានបង្ហាញពីបំណងចង់ឈ្នះ Ballon d’Or នៅក្នុងអាជីពបាល់ទាត់របស់ខ្លួននាពេលអនាគត។ កីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា គាត់មានក្ដីសុបិនចង់ឈ្នះ Ballon d’Or នៅថ្ងៃណាមួយ ដូចកីឡាករគ្រប់រូបធ្លាប់បានធ្វើវាដែរ។
លើសពីនេះទៅទៀត Bukayo Saka ក៏បានសារភាពថា គោលដៅរបស់គាត់នៅពេលនេះ គឺការឈ្នះពានរង្វាន់ជាច្រើនជាមួយ Arsenal និងឈ្នះ World Cup ជាមួយក្រុមជម្រើសជាតិអង់គ្លេស។ យ៉ាងណាមិញ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ មិនមានកីឡាករច្រើនទេដែលធ្លាប់បានឈ្នះទាំងពាន World Cup ផង និងធ្លាប់ទាំងឈ្នះ Ballon d’Or ហើយកីឡាករនោះមានដូចជា Ronaldinho, Kaka និង Zinedine ZIdane ជាដើម។ ប៉ុន្តែមានមនុស្សម្នាក់ទៀតដែលឈ្នះ World Cup ហើយ នៅអាចឈ្នះ Ballon d’Or បានច្រើនជាងគេទៀតគឺ Lionel Messi។
នៅក្នុងបទសម្ភាសន៍ជាមួយ France Football ខ្សែប្រយុទ្ធស្លាប Bukayo Saka បាននិយាយថា៖ “គោលដៅនៃអនាគតរបស់ខ្ញុំ គឺឈ្នះពានរង្វាន់ជាច្រើនសម្រាប់ Arsenal និងស៊ុតបញ្ចូលទីក្នុងការប្រកួតសំខាន់ៗ។ ដូចគ្នានេះដែរ នៅក្នុងការប្រកួតក្រុមជម្រើសជាតិ ការឈ្នះពាន World Cup ជាមួយអង់គ្លេស នឹងក្លាយជាដ៏រឿងសំខាន់បំផុតមួយ។ ខ្ញុំជឿថា ក្តីប្រាថ្នាសម្រាប់កីឡាករគ្រប់រូប គឺចង់ឈ្នះ Ballon d’Or។ ប៉ុន្តែសម្រាប់ពេលនេះ ការយកចិត្តទុកដាក់របស់យើង គឺការទទួលបានជ័យជម្នះជារួមសម្រាប់ក្រុម”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar