បាល់ទាត់អន្តរជាតិ
Liverpool ត្រៀមចេញកាត់មុខ Man United ដើម្បីឆក់យកឱកាសផ្ទេរ Sofyan Amrabat
ក្លឹបហង្សក្រហម Liverpool កំពុងត្រៀមដាក់សំណើរផ្ទេរខ្សែបម្រើឆ្នើមមួយរូប ដែលជាគោលដៅនៃការចង់បានរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Sofyan Amrabat របស់ Fiorentina។ យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ AD របស់ហូឡង់ បានអះអាងថា គ្រូបង្វឹករបស់ហង្សក្រហមលោក Jurgen Klopp បានជួបនិយាយដោយផ្ទាល់ជាមួយកីឡាកររូបនេះរួចហើយ។
គ្មានការលាក់បាំងឡើយ ដែលនៅពេលនេះលោក Jurgen Klopp កំពុងព្យាយាមស្វែងរកការផ្ទេរខ្សែបម្រើការពារថ្មីម្នាក់ ដើម្បីមកជំនួសកន្លែងរបស់ Fabinho ដែលទើបនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត។ ដំបូងឡើយពួកគេចង់បាន Romeo Lavia និង Moises Caicedo ប៉ុន្តែកីឡាករទាំងពីររូបនេះបានជ្រើសរើសយកជម្រើសដោយចូលរួមជាមួយតោខៀវ Chelsea។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Liverpool មិនទាន់អស់ផ្លូវដើរនោះទេ ហើយពួកគេកំពុងរកឃើញជម្រើសដ៏ល្អមួយ ដោយពួកគេបានងាកមកចាប់អារម្មណ៍លើ Amrabat។ កីឡាករសញ្ជាតិម៉ារុករូបនេះ ត្រូវបានគេដឹងថា នឹងបដិសេធមិនចូលរួមជាមួយ Manchester United ដើម្បីផ្ទេរទៅ Anfield។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur