Connect with us

បាល់ទាត់អន្តរជាតិ

ដឹង​ថា អាច​បបញ្ចុះ​បញ្ចូល Barcelona ឲ្យ​លក់ Gavi បាន ពេល​នេះ​ក្លឹប​យក្ស​ពីរ​កំពុង​ត្រៀម​ដាក់​សំណើរ

Published

on

ក្លឹប​តោខៀវ Chelsea និង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា នៅតែ​បន្ត​ការ​ចាប់​អារម្មណ៍​របស់​ពួក​គេ​ទៅ​លើ​ខ្សែបម្រើ Gavi របស់​ក្លឹប Barcelona។ សម្រាប់ Chelsea គ្នាន​អ្វី​ចម្លែក​ទេ ដែល​ពួក​គេ​ព្យាយាម​រុះរើ​ក្រុម និង​ព្យាយាម​ស្វែងរក​កីឡាករ​ចំណូល​ថ្មី​បន្ថែម​ទៀត​នៅ​រដូវក្តៅ​នេះ។

ដោយ​ឡែក សម្រាប់ PSG បច្ចុប្បន្ន​កំពុង​ដឹកនាំ​ដោយ​អតីត​គ្រូបង្វឹក​របស់ Barcelona និង​ជា​អតីត​គ្រូ​បង្វឹក​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Luis Enrique ហើយ​គ្រូ​បង្វឹក​រូប​នេះ តែងតែ​ចង់​បាន​កីឡាករ​ពី Barcelona។ គ្រូ​បង្វឹក​រូប​នេះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ Gavi នៅ​ពេល​គាត់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ និង​ផ្ដល់​ឲ្យ​កីឡាករ​វ័យ​ក្មេង​រូបនេះ នូវ​​ការ​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ ជា​ជម្រើស​ដំបូង​របស់​គាត់​ជា​និច្ច។

យោងតាម​របាយការណ៍​ពី Sport របស់អេស្ប៉ាញ​បាន​អះអាង​ថា ក្លឹប​តោខៀវ Chelsea និង PSG នៅ​តែ​ចង់​បាន Gavi។ ក្លឹប​ទាំង​ពីរ​គិត​ថា Barcelona អាច​នឹង​ពិចារណា​លក់ Gavi ប្រសិន​បើ​មាន​ការ​ដេញ​ថ្លៃ​ជា​ទឹកប្រាក់​ដល់​ចំនួន​ដែល​គេ​ចង់​បាន។ ដូចគ្នា​នេះ​ដែរ ស្ថានភាព​របស់ Gavi នៅ Barcelona ពេល​នេះ មិន​ដូច​មុន​ឡើយ។ ការ​បង្ហាញ​ខ្លួន​ជា​ជម្រើស​​ដំបូង​របស់​ខ្សែបម្រើ​មាឌល្អិត​ចិត្ត​ធំ​រូប​នេះ បាន​ធ្លាក់​ចុះ បន្ទាប់​ពី​មាន​វត្តមាន​របស់ Ilkay Gundogan នៅ​រដូវកាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២