Connect with us

បាល់ទាត់អន្តរជាតិ

Marcos Acuna ត្រៀម​ចាកចេញ​ទៅ​ទឹកដី Premier League

Published

on

ខ្សែការពារ Marcos Acuna របស់ Sevilla ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Aston Villa ហើយ។ អនាគត​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ជជែក​វែកញែក​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ហើយ​ជា​លទ្ធផល Aston Villa ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ផ្សេងៗ​ទៀត​ដែល​ចាប់​អារម្មណ៍​លើ​គាត់។

ស្រប​ពេល​ដែល Marcos Acuna ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ចាកចេញ​ពី Sevilla នោះ កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​នៅតែ​បង្ហាញ​ខ្លួន​ជា​ធម្មតា​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​រដូវកាល​ថ្មី 2023-2024 ជា​មួយ​នឹង​ជម្រើស​ជា​កីឡាករ​ដំបូង​របស់​ក្រុម ដោយ​លេង​បាន 90 នាទី​ពេញ​ទល់​នឹង Valencia កាល​ពី​សប្តាហ៍​មុន​ផង​ដែរ។

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ TyC Sports បាន​ឲ្យ​ដឹង​ថា Marcos Acuna បាន​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​ផ្ទាល់​ខ្លួន​ជាមួយ Aston Villa ហើយ បើ​ទោះ​បី​ជា​ក្លឹប​ទាំងពីរ​មិន​ទាន់​ចរចា​តម្លៃ​ខ្លួន​របស់​ខ្សែការពារ​ឆ្វេង​​រូប​នេះ​បាន​ត្រូវ​រូវ​គ្នា​ក៏ដោយ។ គេ​បាន​ដឹង​ថា Sevilla នឹង​រងចាំ​ការ​ដេញ​ថ្លៃ​ជា​ទឹកប្រាក់ 13 លានផោន ទើប​ពួក​គេ​លក់ Marcos Acuna។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២