Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ត្រៀម​ចេញ​កាត់​មុខ Man United ដើម្បី​ឆក់​យក​ឱកាស​ផ្ទេរ Sofyan Amrabat

Published

on

ក្លឹប​ហង្សក្រហម Liverpool កំពុង​ត្រៀម​ដាក់​សំណើរ​ផ្ទេរ​ខ្សែបម្រើ​ឆ្នើម​មួយ​រូប ដែល​ជា​គោលដៅ​នៃ​ការ​ចង់​បាន​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Sofyan Amrabat របស់ Fiorentina។ យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ AD របស់​ហូឡង់ បាន​អះអាង​ថា គ្រូបង្វឹក​របស់​ហង្សក្រហម​លោក Jurgen Klopp បាន​ជួប​និយាយដោយ​ផ្ទាល់ជាមួយ​កីឡាករ​រូប​នេះ​រួច​ហើយ។

គ្មាន​ការ​លាក់​បាំង​ឡើយ ដែល​នៅ​ពេល​នេះ​លោក Jurgen Klopp កំពុង​ព្យាយាម​ស្វែងរក​ការ​ផ្ទេរ​ខ្សែបម្រើ​ការពារ​ថ្មី​ម្នាក់ ដើម្បី​មក​ជំនួស​កន្លែង​របស់ Fabinho ដែល​ទើប​នឹង​ចាកចេញ​ទៅ​អារ៉ាប៊ីសាអូឌីត។ ដំបូង​ឡើយ​ពួក​គេ​ចង់​បាន Romeo Lavia និង Moises Caicedo ប៉ុន្តែ​កីឡាករ​ទាំង​ពីរ​រូប​នេះ​បាន​ជ្រើសរើស​យក​ជម្រើស​ដោយ​ចូល​រួម​ជា​មួយ​តោខៀវ Chelsea។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពេល​នេះ Liverpool មិន​ទាន់​អស់​ផ្លូវ​ដើរ​នោះ​ទេ ហើយ​ពួក​គេ​កំពុង​រក​ឃើញ​ជម្រើស​ដ៏​ល្អ​មួយ ដោយ​ពួក​គេ​បាន​ងាក​មក​ចាប់​អារម្មណ៍​លើ Amrabat។ កីឡាករ​សញ្ជាតិ​ម៉ារុក​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​បដិសេធ​មិន​ចូលរួម​ជាមួយ Manchester United ដើម្បី​ផ្ទេរ​ទៅ Anfield។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២