បាល់ទាត់អន្តរជាតិ
Anthony Elanga សារភាពថា គាត់បានរៀនសូត្រច្រើនពីកីឡាករ 4 រូប ក្នុងអំឡុងពេលនៅ Man United
ខ្សែប្រយុទ្ធស្លាប Anthony Elanga ដែលជាអតីតតារាឆ្នើមមួយរូបរបស់ក្លឹបបិសាចក្រហម Manchester United បាននិយាយថា គាត់បានរៀនច្រើនពី Bruno Fernandes, Christian Eriksen, Raphael Varane និង Casemiro ក្នុងអំឡុងពេលគាត់នៅ Old Trafford។
យ៉ាងណាមិញ Anthony Elanga ទើបនឹងបានចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅចូលរួមជាមួយក្លឹប Nottingham Forest ដែលស្ថិតនៅក្របខណ្ឌ Premier League ដូចគ្នា កាលពីប៉ុន្មានសប្ដាហ៍មុនប៉ុណ្ណោះ។ Anthony Elanga គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបបិសាចក្រហមផ្ទាល់តែម្ដង ដោយគាត់បានចូលរួមជាមួយពួកគេនៅក្នុងឆ្នាំ 2015។
ថ្លែងមុនពេលនៃការប្រកួត Premier League ដែលក្លឹបបិសាចក្រហមនឹងត្រូវជួបជាមួយ Nottingham Forest នៅថ្ងៃសៅរ៍នេះ កីឡាករសញ្ជាតិស៊ុយអែត Anthony Elanga បាននិយាយនៅក្នុងបទសម្ភាសន៍មុនការប្រកួតជាមួយ Sky Sports ថា គាត់បានរៀនពីវិន័យ និងរឿងជាច្រើនទៀតពីអតីតមិត្តរួមក្រុមរបស់គាត់។ លើសពីនេះទៀត កីឡាករវ័យ 21 ឆ្នាំរូបនេះក៏បានពណ៌នាពីអតីតខ្សែប្រយុទ្ធ Cristiano Ronaldo ថាជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពបាល់ទាត់ទៀតផង។
Anthony Elanga បាននិយាយថា៖ “Cristiano Ronaldo គឺជាកីឡាករល្អបំផុតមួយរូបក្នុងពិភពបាល់ទាត់។ ការលេងជាមួយកីឡាករដូចជា Bruno Fernandes, Eriksen, Varane និង Casemiro ធ្វើឲ្យខ្ញុំបានរៀនសូត្រច្រើនពីពួកគេ ទាំងនៅលើទីលាន និងនៅក្រៅទីលានប្រកួត ក្នុងនោះមានទាំងវិន័យ និង របៀបនៃការចេះមើលថែខ្លួនឯងផងដែរ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក