បាល់ទាត់អន្តរជាតិ
Elanga ចាកចេញពីបិសាចក្រហម ទៅចូលរួមជាមួយ Nottingham Forest

នៅប៉ុន្មានម៉ោងមុននេះ ក្លឹប Nottingham Forest បានប្រកាសបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Anthony Elanga ពីក្លឹបបិសាចក្រហម Manchester United។ កីឡាករវ័យ 21 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំ ដែលមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2028 ជាមួយនឹងតម្លៃផ្ទេរ 15 លានផោន។
យ៉ាងណាមិញ Anthony Elanga នឹងពាក់អាវលេខ 21 នៅក្លឹបថ្មីរបស់ខ្លួន ខណៈដែលគាត់ បានក្លាយជាកីឡាករចំណូលទី 3 នៅរដូវក្ដៅនេះ នៃក្រុមលោក Steve Cooper។ កីឡាករចំណូលថ្មីដំបូងគេរបស់ Nottingham Forest គឺខ្សែការពារ Ola Aina និងខ្សែប្រយុទ្ធ Chris Wood ដែលទើបនឹងទិញផ្ដាច់កុងត្រាពី Newcastle។
ថ្លែងទៅកាន់គេហទំព័រផ្លូវការរបស់ក្លឹបថ្មី Nottingham Forest កីឡាករសញ្ជាតិស៊ុយអែតរូបនេះបាននិយាយថា៖ “វាពិតជារីករាយណាស់ដែលបានមកទីនេះ។ ជាពេលវេលាដ៏មានមោទនភាពមួយ មិនត្រឹមតែសម្រាប់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសាររបស់ខ្ញុំផងដែរ។ វាជាជំហានថ្មីដ៏ល្អឥតខ្ចោះសម្រាប់ខ្ញុំក្នុងអាជីពរបស់ខ្ញុំ ហើយក៏ជាជំហានដ៏ធំមួយផងដែរ…”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona