បាល់ទាត់អន្តរជាតិ
Barcelona បដិសេធសំណើរ 40 លានអឺរ៉ូ ពីក្លឹបនៅអារ៉ាប៊ីសាអូឌីតដែលចង់បាន Robert Lewandowski
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេដឹងថា បានបដិសេធសំណើរជាទឹកប្រាក់ 40 លានអឺរ៉ូ ពីក្លឹបមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលចង់បានខ្សែប្រយុទ្ធ Robert Lewandowski (នេះបើយោងតាម Diario SPORT)។ យ៉ាងណាមិញ កីឡាករសញ្ជាតិប៉ូឡូញរូបនេះបានផ្ទេរមក Barcelona កាលពីឆ្នាំ 2022 ជាមួយនឹងតម្លែខ្លួន 45 លានអឺរ៉ូ។
ទីផ្សារដោះដូរកីឡាករនៅប្រទេសអារ៉ាប៊ីសាអូឌីតនឹងបើករហូតដល់ថ្ងៃទី 20 ខែកញ្ញានេះ ដូច្នេះថ្វីត្បិតតែ Barcelona បានបដិសេធសំណើរជាលើកដំបូងក៏ដោយ Lewandowski នៅតែអាចល្បួងបានសម្រេចពីក្លឹបមកពីមជ្ឈឹមបូព៌ាដដែល។ ក្លឹបនៅអារ៉ាប៊ីសាអូឌីតបានផ្ដល់លុយធំ ដើម្បីឲ្យ Lewandowski ពិចារណា ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានបដិសេធ និងមិនទាន់ចង់ចាកចេញពីទឹកដីអេស្ប៉ាញឡើយ។
ទន្ទឹមនឹងនេះដែរ Barcelona ផ្ទាល់ក៏មិនមានចំណាប់អារម្មណ៍ក្នុងការលក់ Lewandowski ដូចគ្នា ខណៈដែលពួកគេទើបនឹងបាត់បង់ Ansu Fati ដែលខ្ចីជើងទៅ Brighton ហើយក៏កំពុងពិភាក្សាលក់ Ez Abde ទៅឲ្យ Real Betis ផងដែរ។ ពួកគេមិនទាន់អាចរំពឹងលើខ្សែប្រយុទ្ធចំណូលថ្មីសញ្ជាតិប្រេស៊ីល Vitor Roque ឡើយ ព្រោះសមត្ថភាពរបស់គេនៅក្មេងខ្ចីនៅឡើយ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip