Connect with us

បាល់ទាត់អន្តរជាតិ

Barcelona នឹង​ទុក​អាវ​លេខ 10 ឲ្យ​ទំនេរ​នៅ​រដូវកាល​នេះ

Published

on

ការ​ចាកចេញ​ដ៏​តក់​ក្រហល់​របស់ Ansu Fati ទៅ​កាន់​ទឹកដី Premier League នឹង​ធ្វើ​ឲ្យ Barcelona ត្រូវ​ទុក​លេខ 10 ឲ្យ​នៅទំនេរ​ពេញ​មួយ​រដូវកាល​នេះ។ យ៉ាង​ណា​មិញ​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ បាន​ទទួល​លេខ​អាវ​ដ៏​ពិសេស​នេះ​ដែល​ជា​មរតក​របស់ Lionel Messi តែ​គួរ​ឲ្យ​សោកស្ដាយ​គាត់​ត្រូវ​ខ្ចី​ជើង​ទៅ Brighton។

ជាទូទៅ Barcelona តែងតែ​ផ្ដល់​លេខ​អាវ​ដ៏​អស្ចារ្យ​របស់​វីរបុរស​ខ្លួន អា​ស្រ័យ​លើ​កីឡាករ​នោះ​ជា​ជនជាតិ​ដែល​នៅ​ទឹកដី​កំណើត​របស់​ខ្លួន មាន​សមត្ថភាព​ខ្ពស់ រឺ​ជា​អតីត​តយុវជន​របស់ La Masia។ ដោយ​ឡែក​កីឡាករ​ដែល​អាច​មាន​ឱកាស​ទទួល​មរតក​អាវ​លេខ 10 មាន​ដូច​ជា Frenkie de Jong, Pedri និង Gavi ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​ទាំង​បី​រូប​នេះ បាន​ជ្រើស​យក​អាវ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​រួច​ទៅ​ហើយ ខណៈ​ដែល Frenkie de Jong បាន​កាន់​កាប់​លេខ 21 តាំង​ពី​ការ​មក​ដល់​របស់​គាត់​ក្នុង​ឆ្នាំ 2019 ម្ល៉េះ។ ទន្ទឹម​នឹង​នេះ​ដែរ Pedri បច្ចុប្បន្ន​បាន​យក​លេខ 8 ដែល​ជា​លេខ​របស់​វីរបុរស​ក្លឹប Andres Iniesta ហើយ Gavi បាន​ពាក់​លេខ 6 ដែល​ជា​លេខ​របស់ Xavi Hernandez ពេល​នៅ​ជា​កីឡាករ​របស់ Barcelona។

ប្រភព: Fcbarcelonanoticias

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២