Connect with us

បាល់ទាត់អន្តរជាតិ

Lazio កំពុង​ពិចារណា​ចុះ​ហត្ថលេខា​លើ Mason Greenwood

Published

on

ក្លឹប​យក្ស​របស់​អ៊ីតាលី Lazio ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ស្លាប Mason Greenwood ដែល​ទើប​នឹង​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម Manchester United។ កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ កំពុង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​​ក្លឹប​លេង បន្ទាប់​ពី​ចាកចេញ​ពី​បិសាចក្រហម។

យ៉ាង​ណា​មិញ​កុងត្រា​របស់ Greenwood មិន​ត្រូវ​បាន​បញ្ចប់ទេ ដោយ​នៅ​​សល់​រយៈពេល 2 ឆ្នាំ​ទៀត ដែល​មាន​ន័យ​ថា ក្លឹប​ដែល​ចង់​បាន​គាត់​នឹង​ត្រូវ​ចំណាយ​លុយ​លើ​តម្លៃ​ផ្ទេរ។ ក្លឹប​មក​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​គេ​ជឿថា ធ្លាប់​មាន​ចំណាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ប៉ុន្តែ​ដោយ​សារ​កេរ្តិ៍ឈ្មោះ​មិន​ល្អ​របស់​គាត់​អ្វីៗ​ក៏​ត្រូវ​រំសាយ​ចោល​វិញ។

ទន្ទឹម​នឹង​នេះ​ដែរ ការ​រងចាំ​សំណើរ​ជាក់លាក់​មួយ​ពី​ប្រទេស​ទួរគី​ក៏​មិន​បាន​កើត​ឡើង​ដែរ បើ​ទោះ​បី​ជា​មាន​ការ​លើកឡើង​ខ្លះ​ថា ក្លឹប​មួយ​ចំនួន​នៅ​ទីនោះ​បាន​ចាប់អារម្មណ៍ Mason Greenwood ក៏​ដោយ។ ផ្ទុយ​មក​វិញ នៅ​ពេល​នេះ​អ្នក​ជំនាញ​បាល់ទាត់​លោក Fabrizio Romano បាន​អះអាង​ថា ក្លឹប Lazio កំពុង​ទទួល​បាន​ឱកាស​ក្នុង​ការ​ចុះហត្ថលេខា​នាំ​យក​កីឡាករ​សញ្ជាតិ​អង់គ្លេស​នេះ ទៅ​ទឹកដី​អ៊ីតាលី មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវ​បិទ​ទ្វារ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២