បាល់ទាត់អន្តរជាតិ
Juventus ចង់នាំ Jorginho ទៅកាន់ទឹកដីប្រទេសអ៊ីតាលីវិញ
ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Jorginho ខណៈដែលកីឡាករវ័យ 30 ឆ្នាំរូបនេះ នៅមានកុងត្រាជាមួយក្លឹបតោខៀវរហូតដល់រដូវក្តៅឆ្នាំ 2023។
គួរដឹងផងដែរថា ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបាត់បង់ Antonio Rudiger និង Andreas Christensen នៅរដូវក្តៅនេះ។ ពួកគេប្រហែលជាមិនចង់ឲ្យបាត់បង់ Jorginho ម្នាក់ទៀតឡើយ។
យ៉ាងណាមិញ Juventus បានទាក់ទងជាមួយខ្សែបម្រើរូបនេះ កាលពីប៉ុន្មានសប្តាហ៍មុន ហើយអាចចរចាលើកិច្ចព្រមព្រៀងមួយនៅពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅបើកឡើងវិញ (នេះបើយោងតាមការរាយការណ៍របស់ Todoficajes)។
ក្លឹបយក្សអ៊ីតាលី Juventus ដឹងថា Jorginho មានសារៈសំខាន់ណាស់សម្រាប់ក្លឹបតោខៀវ Chelsea ប៉ុន្តែពួកគេអាចនឹងមានលក្ខខណ្ឌដោះដូរជាមួយខ្សែបម្រើសញ្ជាតិប្រេស៊ីល Arthur Melo បូករួមជាមួយនឹងការទាក់ទាញ Jorginho ឲ្យត្រឡប់មកលេងនៅស្រុកកំណើតវិញផងដែរ។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!