បាល់ទាត់អន្តរជាតិ
អតីតកីឡាករអង់គ្លេស Joe Cole លើកឡើងថា Bukayo Saka មានសមត្ថភាពពិសេសដូច Salah និង Lionel Messi ដែរ
អតីតខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea លោក Joe Cole បានប្រៀបធៀប Bukayo Saka របស់ Arsenal ទៅនឹងតារាឆ្នើម Lionel Messi ដែលការប្រៀបធៀបនេះបានកើតឡើង បន្ទាប់ពីក្រុមជម្រើសជាតិអង់គ្លេសបានប្រកួតស្មើ 1-1 ជាមួយអ៊ុយក្រែនក្នុងវគ្គជម្រុះ Euro 2024 កាលពីថ្ងៃសៅរ៍ម្សិលមិញ។
យ៉ាងណាមិញ Bukayo Saka បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ក្រុមតោកំណាចអង់គ្លេស បើទោះជាគាត់មិនអាចស៊ុតបញ្ចូលទីបានក៏ដោយ។ លើសពីនេះទៀត កីឡាករវ័យ 22 ឆ្នាំរូបនេះ បានជាប់ក្នុងបញ្ជីឈ្មោះកីឡាករ 30 នាក់ចុងក្រោយ សម្រាប់ការប្រជែងពាន Ballon d’Or ឆ្នាំ 2023 ដែលទើបនឹងប្រកាសនៅសប្ដាហ៍នេះ។
ដោយមើលឃើញពីភាពលេចធ្លោររបស់ Bukayo Saka បច្ចុប្បន្នលោក Joe Cole បាននិយាយថា៖ “អ្នកមិនអាចការពារតទល់នឹង Saka បានទេ ព្រោះគាត់មានសមត្ថភាពដូច Lionel Messi ដែលគាត់មានចលនា និងអាចក្រឡេកមើលក្រោយបានយ៉ាងរហ័ស។ ដូច្នេះហើយខ្សែការពារមិនអាចបញ្ឈប់គាត់បានទេ… មានតែកីឡាករពីរបីនាក់ប៉ុណ្ណោះដែលអាចធ្វើបែបនេះបាន។ Mohamed Salah និង Lionel Messi មានសមត្ថភាពនោះ ហើយ Bukayo Saka ក៏មានវាដែរ”…។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur