បាល់ទាត់អន្តរជាតិ
De Bruyne និង Lewandowski បដិសេធការផ្ទេរទៅ Saudi Pro League

ខ្សែបម្រើ Kevin De Bruyne របស់ក្លឹបមេឃខៀវ Manchester City និងខ្សែប្រយុទ្ធ Robert Lewandowski របស់ Barcelona ត្រូវបានគេដឹងថា បានត្រៀមចិត្តរួចជាស្រេច ក្នុងការច្រានចោលឱកាសដើម្បីផ្លាស់ទៅ Saudi Pro League នៅខែមករាឆ្នាំក្រោយនេះ។ យើងបានដឹងហើយថា មានកីឡាករល្បីៗជាច្រើននៅតំបន់អឺរ៉ុប បានទាក់ទាញដោយការផ្ទេរទៅមជ្ឈិមបូព៌ា ជាពិសេសក្លឹបដែលមានសកម្មភាពខ្លាំងដូចជា Al-Hilal, Al-Ittihad, Al-Ahli និង Al-Nassr ជាដើម។
ទន្ទឹមនឹងនេះដែរ កីឡាករមួយចំនួនដូចជា Neymar, Karim Benzema, N’Golo Kante, Fabinho, Sadio Mane និង Gabri Veiga បានចាកចេញពីតំបន់អ៊ឺរ៉ុប ទៅប្រទេសអារ៉ាប៊ីសាអូឌីតនៅរដូវក្ដៅនេះ ដែលជាកន្លែងម្ចាស់ពាន Ballon d’Or 5 សម័យកាល Cristiano Ronaldo ក៏នៅទីនោះដែរ។
ផ្ទុយមកវិញសម្រាប់ De Bruyne និង Robert Lewandowski ពិតជាមិនចង់ទៅទីនោះឡើយ ហើយយោងតាមរបាយការណ៍ពីអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបនៅ Saudi Pro League កំពុងព្យាយាមទាក់ទងទៅ De Bruyne និង Lewandowski តែកីឡាករទាំងពីររូបនេះ មិនចាប់អារម្មណ៍នឹងប្រាក់ឈ្នួលដ៏ច្រើន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)