បាល់ទាត់អន្តរជាតិ
Arturo Vidal ប្រាប់មូលហេតុដែលគាត់ចាត់ទុក Busquets ល្អជាង Casemiro
អតីតខ្សែបម្រើរបស់ក្លឹប Barcelona គឺកីឡាករ Arturo Vidal បានជ្រើសរើស Sergio Busquets របស់ក្លឹប Inter Miami ថាជាខ្សែបម្រើល្អបំផុតក្នុងពិភពបាល់ទាត់ និងល្អជាង Casemiro របស់ក្លឹបបិសាចក្រហម Manchester United ផងដែរ។
យ៉ាងណាមិញ យើងបានដឹងហើយថា ទាំង Busquets និង Casemiro ត្រូវបានគេចាត់ទុកថា ជាខ្សែបម្រើល្អបំផុត 2 នាក់ក្នុងទសវត្សរ៍ចុងក្រោយនេះ។ អ្នកទាំងពីរបានរីករាយនឹងអាជីពដ៏ជោគជ័យនៅទឹកដីអេស្ប៉ាញ និងតែងតែប្រឈមមុខដាក់គ្នាជាញឹកញាប់ក្នុងការប្រកួត El Clasico រវាង Barcelona និង Real Madrid។
ដោយឡែក Sergio Busquets បានបង្ហាញខ្លួនសរុបឲ្យអតីតក្លឹបចាស់ Barcelona រហូតដល់ 722 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 18 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 12 ដង ខណៈដែល Casemiro បង្ហាញខ្លួនបាន 336 លើកសម្រាប់ក្លឹប Real Madrid ដោយស៊ុតបញ្ចូលទីបាន 31 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 29 ដង។
ទោះជាយ៉ាងណា នៅពេលសួរដោយ Barca Universal ថា តើខ្សែបម្រើឆ្នើមទាំងពីររូបនេះ Arturo Vidal គាត់ពេញចិត្តម្នាក់ណាជាង? ពេលនោះកីឡាករសញ្ជាតិឈីលីរូបនេះបាននិយាយថា៖ “នៅក្នុងក្រុមមួយទាំងមូល ខ្សែបម្រើកណ្ដាលគឺតែងតែជាអ្នកគ្រប់គ្រងចង្វាក់នៃការលេង ហើយក៏ជាអ្នកដែលមានបច្ចេកទេសល្អបំផុត ដើម្បីផ្លាស់ទីបាល់។ Casemiro មិនអាចធ្វើបែបបាននេះទេ ដែលជាមូលហេតុខ្ញុំជ្រើសរើស Busquets ល្អជាង”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក