បាល់ទាត់អន្តរជាតិ
Arsene Wenger ប្រាប់ពីរឿងដែលសោកស្ដាយបំផុត ក្នុងអាជីពជាគ្រូបង្វឹករបស់ខ្លួន
អតីតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយថា ការសម្រេចចិត្តរបស់គាត់ក្នុងការអនុញ្ញាតឲ្យខ្សែការពារ Ashley Cole ចាកចេញពីក្លឹបកាំភ្លើងធំ ដើម្បីចូលរួមជាមួយតោខៀវ Chelsea ក្នុងឆ្នាំ 2006 គឺជា “ការសោកស្តាយបំផុត នៃជីវិតជាគ្រូបង្វឹករបស់គាត់”។
យ៉ាងណាមិញ Arsene Wenger បានចំណាយពេលដ៏យូររហូតដល់ 22 ឆ្នាំ ក្នុងការដឹកនាំ Arsenal ពីឆ្នាំ 1996 ដល់ឆ្នាំ 2018 ដោយបានឈ្នះពាន Premier League ចំនួន 3 ដង និងពាន FA Cup ចំនួន 7 ដង។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបង្ហាញអំពីកំហុសដ៏ធំបំផុតមួយរបស់គាត់អំឡុងពេលដឹកនាំនៅ Emirates។
Arsene Wenger បានបង្ហាញពីការសម្រេចចិត្តរបស់គាត់ ក្នុងការអនុញ្ញាតឲ្យ Ashley Cole ចាកចេញពី Arsenal កាលពី 17 ឆ្នាំមុន ដោយនិយាយនៅលើផតឃែស្ថ Seaman Says ថា៖ “ខ្ញុំនឹងនិយាយអំពីកីឡាករដែលបានចាកចេញពី Arsenal ដែលជាកំហុសដ៏ធំក្នុងអាជីពជាគ្រូបង្វឹករបស់ខ្ញុំគឺ Ashley Cole។ គាត់ គឺជាមនុស្សតែម្នាក់គត់ដែលបានរីកចម្រើនទៅមុខរហូតដល់ពេលវេលានៃការបញ្ចប់អាជីពដ៏ល្អមួយ។ វាជាការសោកស្តាយបំផុត ក្នុងជីវិតរបស់ខ្ញុំ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como