បាល់ទាត់អន្តរជាតិ
បិសាចក្រហមកំណត់គោលដៅចង់បាន Kvaratskhelia មកជំនួសកន្លែងរបស់ Sancho និង Antony

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើខ្សែប្រយុទ្ធ Khvicha Kvaratskhelia របស់ក្លឹប Napoli ស្របពេលដែលពួកគេកំពុងខ្វះខាតកីឡាករដែលលេងនៅប្រយុទ្ធស្លាបស្ដាំ។
លោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហមបានទទួលជោគជ័យក្នុងការនាំយក Antony ពីក្លឹប Ajax កាលពីឆ្នាំមុន ហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានក្លាយជាខ្សែប្រយុទ្ធស្លាបស្តាំដ៏សំខាន់ និងជាជម្រើសដំបូងរបស់ក្លឹបតាំងពីពេលនោះមក។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Antony បានត្រូវក្លឹបបង្ខំចិត្តព្យួរការប្រកួតបណ្ដោះអាសន្ន បន្ទាប់ពីគាត់រងការចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រីបីនាក់ផ្សេងៗគ្នា។ ថ្វីត្បិតតែការពិតរបស់កីឡាករវ័យ 23 ឆ្នាំរូបនេះយ៉ាងណាក៏ដោយ គាត់នឹងមិនអាចចូលលេងបានឡើយរហូតដល់ការស៊ើបអង្កេតច្បាស់លាស់មួយត្រូវបានបង្ហាញ។
ទន្ទឹមនឹងនេះដែរ Jadon Sancho កំពុងមានភាពល្អក់កករជាមួយគ្រូបង្វឹករបស់ខ្លួនលោក Erik ten Hag ដែលធ្វើឲ្យគេមើលឃើញថា ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមិនស្ថិតក្នុងគម្រោងវែងឆ្ងាយរបស់ក្លឹបបន្តទៀតឡើយ។ Jadon Sancho អាចនឹងចាកចេញពីបិសាចក្រហមនៅខែមករាឆ្នាំក្រោយ រឺចុងបញ្ចប់នៃរដូវកាលនេះ។
ខណៈពេលដែលស្ថានភាពដ៏លំបាករបស់ក្លឹបបិសាចក្រហម កាសែត Daily Mail បានអះអាងថា ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Napoli ដែលកំពុងឡើងជើងខ្លាំង Kvaratskhelia ស្ថិតក្នុងការពេញចិត្តរបស់លោក Erik ten Hag។ គេបានដឹងថា ក្លឹបបិសាចក្រហមនឹងចរចាស្នើរខ្ចីជើង Kvaratskhelia ក្នុងខែមករាឆ្នាំក្រោយ ដោយពួកគេអាចនឹងចំណាយប្រាក់មួយចំនួនដល់ Napoli ស្របពេលដែល Kvaratskhelia នៅជាប់កុងត្រាជាមួយពួកគេរហូតដល់ឆ្នាំ 2027 ហើយ Napoli មិនចង់បាត់បង់កីឡាកររូបនេះឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)