បាល់ទាត់អន្តរជាតិ
Pochettino ថា គាត់ទុកចិត្ត VAR តែមិនសូវទុកចិត្តអ្នកឆែក VAR
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Mauricio Pochettino បាននិយាយពីបច្ចេកទេស VAR ដោយធ្វើការប្រៀបធៀបជាមួយនឹងពាក្យបែបប្រយោលថា៖ “ខ្ញុំជឿទុកចិត្តទៅលើរថយន្ត នៅពេលបើកបរ ប៉ុន្តែអ្វីដែលខ្ញុំមិនសូវជឿទុកចិត្តនោះ គឺតៃកុងដែលបញ្ជារថយន្ត”។
យ៉ាងណាមិញ គ្រូបង្វឹករូបនេះបានបង្ហាញពីការយល់ឃើញរបស់ខ្លួនខ្លះៗពាក់ព័ន្ធនឹង VAR បន្ទាប់ពីមានការប្រកួតដ៏ចម្រូងចម្រាស់កាលពីប៉ុន្មានថ្ងៃមុនរវាងក្លឹបមាន់ខ្នាយមាស Tottenham Hotspur និង Liverpool ដែលលទ្ធផលបញ្ចប់ទៅដោយហង្សក្រហមបានចាញ់ 2-1 ហើយក្រោយមកទៀតទើបខាងមន្ត្រីអាជ្ញាកណ្ដាលបានទទួលស្គាល់ពីកំហុសបច្ចេកទេសនៃការមើល VAR។
បន្តមកទៀតគ្រូបង្វឹករបស់ Liverpool លោក Jurgen Klopp ក៏បានសម្ដែងការមិនពេញចិត្តផងដែរ ដោយនិយាយថា ការប្រកួតនោះគួរតែត្រូវលេងឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ គិតមកទល់នឹងពេលនេះ អ្វីៗមិនត្រូវបានកើតឡើងឡើយ ក្រៅពីការសុំទោសពីសំណាក់ក្រុមមន្ត្រីអាជ្ញាកណ្ដាល។
ប្រភព: BBC Sport
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!