បាល់ទាត់អន្តរជាតិ
Messi ពិតជាអាចខ្ចីជើងទៅ Barcelona នៅខែមករាខាងមុខនេះបាន?
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Inter Miami គឺកីឡាករ Lionel Messi អាចសម្រេចក្តីសុបិនរបស់ខ្លួនជាលើកចុងក្រោយ ក្នុងការលេងឲ្យក្លឹបដែលគាត់ស្រឡាញ់បំផុត FC Barcelona ដោយអាចចូលរួមជាមួយពួកគេក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករាឆ្នាំក្រោយ។
ម្ចាស់ពាន Ballon d’Or 7 សម័យកាលរូបនេះ បានចាកចេញពីក្លឹបយក្សកាតាឡាន់ទាំងទឹកភ្នែក នៅរដូវក្តៅឆ្នាំ 2021 ដោយសារវិបត្តិហិរញ្ញវត្ថុរបស់ក្លឹប។ Messi បានចាកចេញពី Camp Nou ជាមួយនឹងការបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏អស្ចារ្យ ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 672 គ្រាប់ និង Assists 303 ដង ក្នុងការបង្ហាញខ្លួនសរុប 778 ប្រកួត។
បច្ចុប្បន្ន Messi គឺជាតួឯករបស់ Inter Miami បន្ទាប់ពីចាកចេញពី PSG ដោយគ្មានតម្លៃខ្លួន ខណៈដែលគាត់ក៏បានបដិសេធក្នុងការផ្ទេរទៅប្រទេសអារ៉ាប៊ីសាអូឌីតដែលជាកន្លែងលុយធំផងដែរ។ កុងត្រារបស់ Messi ជាមួយ Inter Miami នឹងដំណើរការរហូតដល់ថ្ងៃចូលឆ្នាំសកល 2025 ដែលនៅពេលនោះគាត់នឹងមានអាយុ 38 ឆ្នាំ ប៉ុន្តែមានការពិភាក្សារួចហើយ អំពីក្លឹបចុងក្រោយដែលគាត់នឹងទៅចូលរួមជាមួយមុននឹងបញ្ចប់អាជីពបាល់ទាត់គឺ Newell’s Old Boys។
យោងតាមគេហទំព័រ Sport របស់អេស្ប៉ាញ បានអះអាងថា រឿងដែលអាចទៅរួចនឹងកើតឡើងនៅខែមករាខាងមុខនេះ ដោយ Lionel Messi អាចខ្ចីជើងទៅលេងឲ្យ Barcelona រយៈពេលពាក់កណ្ដាលរដូវកាលបាន ប្រសិនបើការព្រមព្រៀងរវាងក្លឹប និងក្លឹបអាចកើតឡើង។
ថ្វីបើដណ្តើមបានពានរង្វាន់ Leagues Cup ក៏ដោយ Inter Miami ស្ថិតនៅលំដាប់ទីពីរពីបាតតារាងរបស់ MLS ដោយនៅសល់តែពីរបីសប្តាហ៍ទៀតប៉ុណ្ណោះនឹងបញ្ចប់។ ក្រុមរបស់ពួកគេមាន 33 ពិន្ទុជាមួយនឹងការប្រកួតនៅសល់ចំនួន 3 ហើយឱកាសតិចតួចបំផុតសម្រាប់ Inter Miami ក្នុងការឡើងមកលេងវគ្គ Playoff។ ប្រសិនបើ Inter Miami មិនអាចរកជ័យជម្នះនៅក្នុងការប្រកួតដែលនៅសល់បានទេនោះ បន្ទាប់ពីថ្ងៃទី 21 ខែតុលា នេះទៅ Messi នឹងត្រូវសម្រាក ដោយមិនមានការប្រកួតបាល់ទាត់ក្លឹប រយៈពេលពីរបីខែមុនពេលរដូវកាលថ្មីរបស់ MLS ចាប់ផ្ដើម។
Barcelona ត្រូវបានគេដឹងថា កំពុងតាមដានយ៉ាងពីការប្រកួតជម្រុះនៅ MLS ដោយសង្ឃឹមថា នឹងខ្ចីជើង Messi ពាក់កណ្ដាលរដូវកាលត្រឡប់មកក្លឹបចាស់វិញ។ ទោះជាយ៉ាងណា Inter Miami មិនមានចេតនាធ្វើបែបនេះឡើយ។ ម្ចាស់ក្លឹប Inter Miami លោក Jorge Mas ត្រូវបានគេរាយការណ៍ថា កំពុងផ្ដល់ឱកាសឲ្យ Messi លាអ្នកគាំទ្រជាលើកចុងក្រោយនៅ Camp Nou ដោយការប្រកួតមិត្តភាព មិនមែនជាការអនុញ្ញាតឲ្យកីឡាករអាហ្សង់ទីនរូបនេះខ្ចីជើងទេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton