Connect with us

បាល់ទាត់អន្តរជាតិ

Pochettino ថា គាត់​ទុក​ចិត្ត VAR តែ​មិន​សូវ​ទុក​ចិត្ត​អ្នក​ឆែក VAR

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​តោខៀវ Chelsea លោក Mauricio Pochettino បាន​និយាយ​ពី​បច្ចេកទេស VAR ដោយ​ធ្វើ​ការ​ប្រៀបធៀប​ជាមួយ​នឹង​ពាក្យ​បែប​​ប្រយោល​ថា៖ “ខ្ញុំ​ជឿទុក​ចិត្ត​ទៅ​លើ​​រថយន្ត នៅ​ពេល​បើកបរ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មិន​សូវជឿ​ទុក​ចិត្ត​នោះ គឺតៃ​កុង​ដែល​បញ្ជា​រថយន្ត”។

យ៉ាង​ណា​មិញ គ្រូ​បង្វឹក​រូប​នេះ​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ខ្លះៗ​ពាក់ព័ន្ធ​នឹង VAR បន្ទាប់​ពី​មាន​ការ​ប្រកួត​ដ៏​ចម្រូង​ចម្រាស់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​រវាង​ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur និង Liverpool ដែល​លទ្ធផល​បញ្ចប់​ទៅ​ដោយ​ហង្សក្រហម​បាន​ចាញ់ 2-1 ហើយ​ក្រោយ​មក​ទៀត​ទើប​ខាង​មន្ត្រី​អាជ្ញា​កណ្ដាល​បាន​ទទួលស្គាល់​ពី​កំហុស​បច្ចេកទេស​នៃ​ការ​មើល VAR។

បន្ត​មក​ទៀត​គ្រូ​បង្វឹក​របស់ Liverpool លោក Jurgen Klopp ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ផង​ដែរ ដោយ​និយាយ​ថា ការ​ប្រកួត​នោះ​គួរតែ​ត្រូវ​លេង​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គិត​មក​ទល់​នឹង​ពេល​នេះ អ្វីៗ​មិន​ត្រូវ​បាន​កើត​ឡើង​ឡើយ ក្រៅ​ពី​ការ​សុំ​ទោស​ពី​សំណាក់​ក្រុម​មន្ត្រី​អាជ្ញា​កណ្ដាល។

ប្រភព: BBC Sport

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២