Connect with us

បាល់ទាត់អន្តរជាតិ

មុន​ប៉ះ​ជាមួយ Aston Villa គ្រូ Chelsea បញ្ជាក់​ថា កីឡាករ​របស់​ខ្លួន 6 នាក់ កំពុង​មាន​របួស

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​តោខៀវ Chelsea លោក Mauricio Pochettino បាន​ផ្តល់​ព័ត៌មាន​នៃ​ការ​អាប់ដេត​ថ្មីៗ​ចុង​ក្រោយ​អំពី​របួស​​កីឡាករ​របស់​គាត់ ដែល​មាន​យ៉ាង​ហោចណាស់​ចំនួន 6 នាក់ ហើយ​កីឡាករ​ទាំង​នោះ អាច​នឹង​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Aston Villa ក្នុង​ក្របខណ្ឌ Premier League នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។

ខណៈ​ដែល​ស្ថានភាព​កំពុង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ 14 នៃ​តារាង​លីគ​កំពូល​របស់​អង់គ្លេស តោខៀវ Chelsea កំពុង​សម្លឹង​មើល ការ​ឈ្នះ​ឲ្យ​បាន​ទៅ​លើ​ក្រុម​ភ្ញៀវ​ដែល​ដឹកនាំ​ដោយ​លោក Unai Emery។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទម្រង់​លេង​របស់ Aston Villa មិន​អាច​ឲ្យ Chelsea ទទួល​បាន 3 ពិន្ទុ​ពី​ពួក​គេ​ងាយៗ​ឡើយ។

ស្រប​ពេល​ដែល​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​នោះ Chelsea បាន​ជួប​បញ្ហា​ដោយ​កីឡាករ​សំខាន់ៗ​ជា​ច្រើន​រងរបួស។ ​ថ្វី​ត្បិតតែ​មិន​ទាន់​ច្បាស់ 100 ភាគរយ​ថា កីឡាករ​ដែល​របួស និង​ទើប​ជា​សះស្បើយ​មួយ​ចំនួន អាច​ចូល​លេង​បាន​រឺ​អត់​ក៏​ដោយ ពេល​នេះ Mauricio Pochettino បាន​ប្រាប់​ឈ្មោះ​កីឡាករ 6 នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​របួស​ដូចជា៖ “Moises Caicedo, Noni Madueke, Armando Broja, Benoit Badiashile និង Reece James”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២