Connect with us

បាល់ទាត់អន្តរជាតិ

Pochettino ប្រាប់​កីឡាករ​រូប​នេះ​ថា ឲ្យ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​បន្ថែម បើ​ចង់​បាន​ឱកាស​ចូល​លេង

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​តោខៀវ Chelsea គឺ​លោក Mauricio Pochettino បាន​ស្តី​បន្ទោស និង​និយាយ​ពី​ការ​ខ្វះខាត​ពេល​វេលា​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត​របស់​ខ្សែបម្រើ Romeo Lavia។ ដោយ​ឡែក​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត និង​មាន​អារម្មណ៍​មិន​សូវ​ល្អ​ចំពោះ​ស្ថានភាព​បែប​នេះ​ឡើយ។

យ៉ាង​ណា​មិញ យើង​បាន​ដឹង​ហើយ​ថា Chelsea បាន​ចំណាយ​ប្រាក់ 58 លានផោន ដើម្បី​ចុះ​ហត្ថលេខា​លើ Lavia ដោយ​ផ្ទេរ​ពី​ក្លឹប Southampton កាល​ពី​រដូវក្តៅ​ដើម​រដូវកាល​កន្លង​ទៅ។ គិត​ចាប់​តាំង​ពី​បាន​ចុះ​ហត្ថលេខា​ជាមួយ​តោខៀវ​មក​ទល់​នឹង​ពេល​នេះ Romeo Lavia មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ឡើយ សូម្បី​តែ 1 ប្រកួត។

កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ នៅ​តែ​ត្រូវ​រងចាំ​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​ Chelsea ស្រប​ពេល​ដែល​គាត់​ក៏​មាន​បញ្ហា​របួស​ខ្លះៗ និង​ការ​ប្រកួត​ប្រជែង​ខ្លាំង​នៅ​តំបន់​បម្រើ។ ពាក់​ព័ន្ធ​នឹង​រឿង​នេះ គ្រូ​បង្វឹក​លោក Pochettino បាន​និយាយ​ថា៖ “គាត់ (Lavia) នៅ​តែ​ត្រូវ​ការ​ពេល​វេលា ដើម្បី​មាន​ទម្រង់​លេង​ដ៏​ល្អ​បំផុត​មួយ។… ប្រហែល​ជា​ខ្ញុំ​និយាយ​ច្រើន​ពេក ប៉ុន្តែ​​វា​ពិត​ជា​មក​រំខាន​ខ្ញុំ។ ខ្ញុំ​ខក​ចិត្ត។ ក្លឹបក៏​ខកចិត្ត”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២