បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍លើកីឡាករវ័យក្មេង 3 រូប ដែលកំពុងឡើងជើងខ្លាំង
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅទៅលើកីឡាករឆ្នើមដែលកំពុងឡើងជើង 3 រូបមានដូចជា Florian Wirtz, Arthur Vermeeren និង Alan Varela។ ក្លឹបយក្សកាតាឡាន់ បានសម្លឹងមើលកីឡាករម្នាក់ ក្នុងចំណោមពួកគេទាំង 3 ដែលការដេញថ្លៃផ្ទេរអាចនឹងធ្វើឡើងនៅខែមករាខាងមុខ រឺចុងបញ្ចប់នៃរដូវកាលនេះ។
កាលពីដើមរដូវកាលកន្លងទៅ Barcelona បាននាំយកកីឡាករចំណូលថ្មី 3 រូបដើម្បីមកពង្រឹងក្រុមរបស់ខ្លួន ដែលកីឡាករទាំងនោះមាន Ilkay Gundogan, Inigo Martinez និង Oriol Romeu។ ផ្សេងពីនេះទៀត Barcelona ក៏បានខ្ចីជើងខ្សែការពារ Joao Cancelo និងខ្សែប្រយុទ្ធ Joao Felix ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Barcelona ចង់បានកីឡាករវ័យក្មេងដែលអាចមានអនាគតវែងឆ្ងាយជាមួយក្លឹប ហើយជាក់ស្ដែងយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានចុចឈ្មោះ Florian Wirtz របស់ Bayer Leverkusen, Vermeeren របស់ Royal Antwerp និង Alan Varela របស់ Porto ជាកីឡាករដែលពួកគេចាប់អារម្មណ៍ខ្លាំង។ កីឡាករទាំង 3 រូបនេះសុទ្ធតែមានអាយុមិនលើសពី 23 ឆ្នាំឡើយ ដែលជានេះជាអ្វីដែល Barcelona ចង់បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល