Connect with us

បាល់ទាត់អន្តរជាតិ

ហូឡង់ ប៉ះ បារាំង​នៅ​ម៉ោង 1 រំលង​អាធ្រាត​នេះ!!!

Published

on

ក្រុម​ជម្រើស​ជាតិ​​បារាំង ​ទាមទារ​ការ​ឈ្នះ​ត្រឹមតែ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​កក់​កៅអី​ទៅ​កាន់​ព្រឹត្តិការណ៍ Euro 2024។ ក្រុម​មាន់គក​បារាំង​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Amsterdam ដើម្បី​ជួប​ហូឡង់​ដែល​ស្ថិត​ក្នុង​ពូល B ជាមួយ​គ្នា។ ក្រុម​ទាំង​ពីរ​នេះ​អាច​ចាត់​ទុក​​ជា​គូ​សងសឹក​ផង​ដែរ ព្រោះ​កាល​ពី​ប្រកួត​មុន ហូឡង់​ត្រូវ​បារាំង​លុត​ដោយ​មិន​ឲ្យ​តដៃ 4-0។

ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​នៅ​ក្នុង​ព្រឹត្តិការណ៍ Euro 2024 រវាង​ម្ចាស់​ផ្ទះ​ហូឡង់ និង​បារាំង​នេះ នឹង​ធ្វើ​ឡើង​នៅ​ម៉ោង 1:45 នាទី​រំលង​អាធ្រាត​នេះ (ម៉ោង​នៅ​កម្ពុជា)។ ប្រសិន​បើ​ក្រុម​ជម្រើស​ជាតិ​បារាំង​បន្ត​យក​ឈ្នះ​ហូឡង់​ជា​ថ្មី​ម្ដង​ទៀត​នោះ ពីរ​ប្រកួត​បន្ទាប់​ដែល​នៅ​សល់​របស់​ពួក​គេ​មិន​សំខាន់​ឡើយ ដោយ​គ្រាន់​តែ​ជា​ការ​លេង​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ ព្រោះ​ពួក​គេ​មាន​ពិន្ទុ​គ្រាប់​គ្រាន់​ដើម្បី​ទទួល​បាន​កៅអី​ឆ្លង​ផុត​វគ្គ​ជម្រុះ។

យ៉ាង​ណា​មិញ ក្រុម​ជម្រើស​ជាតិ​ហូឡង់​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក Ronald Koeman មាន​ស្ថិតិ​មិន​ល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ ដោយ​ក្នុង​ចំណោម 5 ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ឈ្នះ 3 ចាញ់ 2។ ផ្ទុយ​មក​វិញ សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង 5 ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ឈ្នះ 4 ចាញ់ 1។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២