Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​ក្មេង 3 រូប ដែល​កំពុង​ឡើង​ជើង​ខ្លាំង

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​គោលដៅ​ទៅ​លើ​កីឡាករ​ឆ្នើម​ដែល​កំពុង​ឡើង​ជើង 3 រូប​មាន​ដូច​ជា Florian Wirtz, Arthur Vermeeren និង Alan Varela។ ក្លឹប​យក្ស​កាតាឡាន់ បាន​សម្លឹង​មើល​កីឡាករ​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​ទាំង 3 ដែល​ការដេញ​ថ្លៃ​ផ្ទេរ​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា​ខាង​មុខ រឺ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ Barcelona បាន​នាំ​យក​កីឡាករ​ចំណូល​ថ្មី 3 រូប​ដើម្បី​មក​ពង្រឹង​ក្រុម​របស់​ខ្លួន ដែល​កីឡាករ​ទាំង​នោះ​មាន Ilkay Gundogan, Inigo Martinez និង Oriol Romeu។ ផ្សេង​ពី​នេះ​ទៀត Barcelona ក៏​បាន​ខ្ចី​ជើង​ខ្សែការពារ Joao Cancelo និង​ខ្សែប្រយុទ្ធ Joao Felix ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Barcelona ចង់​បាន​កីឡាករ​វ័យ​ក្មេង​ដែល​អាច​មាន​អនាគត​វែង​ឆ្ងាយ​ជា​មួយ​ក្លឹប ហើយ​ជាក់​ស្ដែង​យោងតាម​របាយការណ៍​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona បាន​ចុច​ឈ្មោះ Florian Wirtz របស់ Bayer Leverkusen, Vermeeren របស់ Royal Antwerp និង Alan Varela របស់ Porto ជា​កីឡាករ​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ខ្លាំង។ កីឡាករ​ទាំង 3 រូប​នេះ​សុទ្ធតែ​មាន​អាយុ​មិន​លើស​ពី 23 ឆ្នាំ​ឡើយ ដែល​ជា​នេះ​ជា​អ្វី​ដែល Barcelona ចង់​បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២