Connect with us

បាល់ទាត់អន្តរជាតិ

Ange Postecoglou បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ Premier League

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur លោក Ange Postecoglou បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយនៅ Premier League បន្ទាប់​ពី​គាត់​បាន​ឈ្នះពាន​ជា​គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ខែ 2 ដង​ជាប់ៗ​គ្នា (ខែ​សីហា/ខែកញ្ញា)។ យ៉ាង​ណា​មិញ Postecoglou បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ដំបូង​គេ​បង្អស់ ដែល​ឈ្នះ​ពាន​រង្វាន់​នេះ ដោយ​ចំណាយ​ពេល​វេលា​តិច​បំផុត​គិត​ចាប់​តាំង​ពី​គាត់​មក​ដឹកនាំ​ក្លឹប​ថ្មី Tottenham Hotspur។

ត្រឹម​តែ​រយៈពេល​ប៉ុន្មាន​ខែ​​ដំបូង​ប៉ុណ្ណោះ Ange Postecoglou បាន​ឈ្នះពាន​ជា​គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ខែ​ពីរ​ដង ហើយ​ជាក់​ស្ដែង Tottenham Hotspur បច្ចុប្បន្ន​កំពុង​មាន​ទម្រង់​លេង​ដ៏​លេច​ធ្លោរ និង​ឈរ​នៅ​កំពូល​តារាង ​Premier League ទៀត​ផង។ គ្រូ​បង្វឹក​សញ្ជាតិ​អូស្ត្រាលី​រូប​នេះ បាន​មក​ដឹកនាំ Tottenham Hotspur ដោយ​ចាកចេញ​ពី​ក្លឹប​ម្ចាស់​ជើង​ឯក​ស្កុតឡេន Celtic។

គិត​ចាប់​តាំង​ពី​ក្លាយ​ជា​គ្រូ​របស់ Tottenham Hotspur នៅ​ថ្ងៃ​ទី 6 ខែ​មិថុនា ឆ្នាំ 2023 មក Ange Postecoglou ដឹកនាំ​ក្រុម​មិន​ទាន់​ចាញ់​នៅ​ឡើយ​ទេ ក្នុង​ការ​ប្រកួត Premier League ដោយ​ឈ្នះ 6 ដង និង​ស្មើ 2 ដង ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង Manchester United និង Liverpool ផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២