បាល់ទាត់អន្តរជាតិ
មុនការប្រកួត El Clasico ចុងសប្ដាហ៍នេះ Barcelona មានកីឡាកររបួសមិនតិចជាង 7 នាក់
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងតែមានការព្រួយបារម្ភជាមួយនឹងការប្រកួត El Clasico ដ៏ធំទល់នឹង Real Madrid នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈដែលកីឡាករសំខាន់ៗរបស់ពួកគេកំពុងមានរបួសមិនតិចជាង 7 នាក់ឡើយ។
ខ្សែការពារ Jules Kounde ពិតជានឹងអវត្តមានក្នុងការប្រកួត El Clasico 100% ដោយសារតែរបួសជង្គង់របស់គេ ដោយកីឡាករសញ្ជាតិបារាំងរូបនេះ មិនអាចវិលត្រឡប់មកទីលានវិញឡើយ រហូតដល់ក្រោយព្រឹត្តិការណ៍នៃការប្រកួតលក្ខណៈប្រទេសក្នុងខែវិច្ឆិកាចុងឆ្នាំនេះ។ ខ្សែបម្រើ Sergi Roberto ក៏នឹងត្រូវអវត្តមានដោយសារបញ្ហាកំភួនជើង ស្របពេលដែលក្តីសង្ឃឹមរបស់ Pedri ក្នុងការជាសះស្បើយពីរបួសភ្លៅទាន់ពេលសម្រាប់ការប្រកួតជាមួយ Real Madrid ក៏ហាក់ដូចមិនអាចទៅរួចដែរ។
ផ្សេងពីនេះទៀត Barcelona ក៏ត្រូវបានគេរំពឹងថា នឹងបាត់បង់ខ្សែបម្រើសំខាន់ Frenkie de Jong ដោយកីឡាករសញ្ជាតិហូឡង់រូបនេះមានបញ្ហាកជើងដែលគាត់បានរងរបួស ក្នុងអំឡុងពេលប្រកួតជាមួយ Celta Vigo កាលពីខែមុន។ ខ្សែប្រយុទ្ធពីររូបដែលមាន Raphinha និង Robert Lewandowski ក៏បានអវត្តមានទល់នឹង Shakhtar Donetsk ថ្ងៃនេះ ហើយកំពុងសង្ស័យថា ពួកគេអាចនឹងខកខានសម្រាប់ការប្រកួត El Clasico ដែរ។
ទោះជាយ៉ាងណាយោងតាមរបាយការណ៍ពី AS បានឲ្យដឹងថា Raphinha និង Robert Lewandowski បានត្រឡប់មកហ្វឹកហាត់បានវិញហើយ តែកំពុងស្ថិតក្នុងការវាយតម្លៃថា តើពួកគេអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលលេងទល់នឹង Real Madrid រឺអត់។
Joao Felix ក៏បានធ្វើឲ្យ Barcelona បារម្ភដែរ ដោយប្រកួតទល់នឹង Shakhtar Donetsk ថ្ងៃនេះ គាត់ត្រូវបានប្ដូរចេញនៅចុងតង់ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា គេបានរងរបួសតិចតួចប៉ុណ្ណោះ។ សម្រាប់ Gavi ក៏បានអវត្តមានពេលប្រកួតជាមួយ Shakhtar Donetsk ដែរ ប៉ុន្តែខ្សែបម្រើរូបនេះបានអវត្តមានដោយសារជាប់ពិន័យកាតក្របហម ហើយគាត់នឹងចូលលេងជាធម្មតានៅក្នុងការប្រកួត El Clasico។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល