បាល់ទាត់អន្តរជាតិ
Man City បញ្ចេញតម្លៃលក់ខ្សែបម្រើ Kalvin Phillips
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់លក់ខ្សែបម្រើ Kalvin Phillips របស់ខ្លួនក្នុងទឹកប្រាក់ចំនួន 50 លានផោន ដែលការលក់ចេញនោះនឹងចាប់ផ្ដើមឡើងនៅឆ្នាំក្រោយ។ អតីតកីឡាកររបស់ក្លឹប Leeds United រូបនេះ បច្ចុប្បន្នមិនមែនជាកីឡាករសំខាន់ឡើយរបស់ Man City។
យ៉ាងណាមិញ Kalvin Phillips បានបរាជ័យខុសពីការរំពឹងទុករបស់ខ្លួន គិតចាប់តាំងពីបានមកដល់ Man City ក្នុងឆ្នាំ 2022 ម្ល៉េះ ដោយក្នុងរយៈពេល 1 រដូវកាលកន្លះ គាត់បានបង្ហាញខ្លួនបានត្រឹមតែ 27 ប្រកួតប៉ុណ្ណោះ ហើយក៏មិនបានរួមចំណែកស៊ុតបញ្ចូលទី រឺ Assist អ្វីឡើយ។
Phillips មិនទាន់ក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននោះទេ រហូតដល់រដូវក្តៅឆ្នាំ 2028 ប៉ុន្តែគាត់ត្រូវបានគេប្រាប់រួចហើយថា នឹងដាក់ដេញថ្លៃគាត់ជាមួយនឹងតម្លៃ 50 លានផោន នៅឆ្នាំ 2024។ យោងតាម The Mirror បានអះអាងថា Man City នៅតែមានសុទិដ្ឋិនិយមក្នុងការអាចលក់គាត់ចេញក្នុងតម្លៃដែលពួកគេចង់បាននេះផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip