Connect with us

បាល់ទាត់អន្តរជាតិ

តំណែង​ជា​គ្រូ​បង្វឹក​របស់ Erik ten Hag នៅ​តែ​មិន​ទាន់​ជួប​ហានិភ័យ បើ​ទោះ​បី​ជា​ក្រុម​ធ្លាក់​ជើង​ខ្លាំង​ក៏​ដោយ

Published

on

លោក Erik ten Hag ត្រូវ​បាន​គេ​រាយការណ៍​ថា នៅតែ​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លឹប​​បិសាចក្រហម Manchester United បើ​ទោះ​បី​ជា​ការ​ចាប់ផ្តើម​ដ៏​អាក្រក់​របស់ក្រុម​ក្នុង​រដូវកាល​ថ្មី​នេះ​ក៏ដោយ។ គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​រូប​នេះ មិន​ទាន់​អាច​ជួយ​សង្គ្រោះ​ទម្រង់​លេង និង​ស្ថានភាព​ដ៏​អាក្រក់​របស់​ក្លឹប​នៅ​ឡើយ​ទេ គិត​ចាប់​តាំង​ពី​ការ​ចូល​មក​ដឹកនាំ​​របស់​ខ្លួន។

បុរស​វ័យ 35 ឆ្នាំ​រូប​នេះ ធ្លាប់​ជា​គ្រូ​បង្វឹក​ឆ្នើម​មួយ​រូប​របស់ AFC Ajax ដែល​បាន​ដឹកនាំ​ក្រុម​ឲ្យ​ឡើង​ទៅ​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League កាល​ពី​រដូវកាល 2018-2019។ លើស​ពី​នេះ​ទៀត​នៅ​ពេល​នោះ គាត់​បាន​ជួយ​ធ្វើ​ឲ្យ​កីឡាករ​មួយ​ចំនួន​ដូចជា Frenkie de Jong និង Matthijs de Ligt បាន​ឡើង​ដល់​ទម្រង់​លេង​ដ៏​ល្អ និង​លេច​ធ្លោរ​ខ្លាំង​នៅ​តំបន់​អឺរ៉ុប។

ក្នុង​ឆ្នាំ​ដំបូង​របស់​គាត់ ក្នុង​នាម​ជា​គ្រូបង្វឹក​របស់​បិសាចក្រហម លោក Erik ten Hag ជួយ​ក្រុម​ឲ្យ​ឈ្នះពានរង្វាន់ EFL Cup ក៏​ដូចជា​ការ​ដឹកនាំ Manchester United ឲ្យ​ឡើង​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ 3 ក្នុង​ក្របខ័ណ្ឌ Premier League ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ វាបាន​ក្លាយ​ជា​ស្រមោល​នៃ​អតីត​ប៉ុណ្ណោះ ខណៈ​ដែល​នៅ​រដូវកាល 2023-2024 នេះ ពួក​គេ​បាន​រង​បរាជ័យ 7 ដង​រួចមក​ហើយ ទាំង​នៅ​ក្នុង​ការ​ប្រកួត​លីគ និង UEFA Champions League។

ថ្វី​ត្បិតតែ​បែប​នេះ​ក៏​ដោយ បើ​យោង​តាម​សារព័ត៌មាន Manchester Evening បាន​អះអាង​ថា Man United នៅ​តែ​មាន​ជំនឿ​ពេញលេញ​លើ​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ពួក​គេ ហើយ​ក្លឹប​កំពុង​ស្ថិត​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ សម្រាប់​ការ​ផ្ដល់​ឱកាស​ជា​ច្រើន​ទៀត​ដល់​លោក Erik ten Hag។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២