បាល់ទាត់អន្តរជាតិ
លេចមុខក្លឹបយក្ស 2 នៅអេស្ប៉ាញ ចាប់អារម្មណ៍ចង់បាន Kalvin Phillips
ក្លឹបអ្នកមានបុណ្យ Barcelona និង Atletico Madrid ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមចូលរួមក្នុងការចរចាដើម្បីចុះហត្ថលេខាខ្ចីជើង លើខ្សែបម្រើកណ្តាលរបស់ក្លឹប Manchester City គឺកីឡាករ Kalvin Phillips នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ។
យ៉ាងណាមិញ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ គ្រោងនឹងចាកចេញពី Man City ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងអំឡុងខែមករាដើមឆ្នាំនេះ ហើយគាត់កំពុងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹបមួយចំនួននៅ Premier League។ ក្លឹប Crystal Palace, West Ham United និង Newcastle United សុទ្ធតែចាប់អារម្មណ៍ចង់បាន Kalvin Phillips ខណៈដែលមានការអះអាងខ្លះបាននិយាយថា Tottenham Hotspur ក៏កំពុងសម្លឹងមើលពីស្ថានភាពរបស់ខ្សែបម្រើរូបនេះដូចគ្នា។
ដោយឡែកយោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថា អនាគតរបស់ Kalvin Phillips នឹងត្រូវទៅទីណានោះ នឹងសម្រេចចិត្តនៅសប្តាហ៍ក្រោយ ហើយគាត់ក៏អាចមានជម្រើសក្នុងការផ្លាស់ទៅ La Liga សម្រាប់រយៈពេលពាក់កណ្តាលរដូវកាលនេះផងដែរ ដោយទាំង Barcelona និង Atletico Madrid សុទ្ធតែចង់បាន Kalvin Phillips។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត