Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid កំពុង​ទទួល​បាន​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​ផ្ទេរ Kalvin Phillips

Published

on

ក្លឹប​អធិរាជ​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​​​ឱកាស​​ក្នុង​​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ Kalvin Phillips របស់​ក្លឹប​មេឃខៀវ Manchester City ក្នុង​អំឡុង​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ​នា​ខែមករា​ដើម​ឆ្នាំ​ក្រោយ។

កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ​កំពុង​ប្រឈម​មុខ​នឹង​អនាគត​មិន​ច្បាស់​លាស់​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដោយ​បាន​បរាជ័យ​ក្នុង​ដណ្ដើម​តំណែង​ជា​ជម្រើស​ដំបូង រឺ​ជា​កីឡាករ​សំខាន់​របស់​ក្លឹប គិត​ចាប់​តាំង​ពី​បាន​ចាកចេញ​ពី Leeds United ក្នុង​តម្លៃ​ផ្ទេរ​ប្រហែល 45 លានផោន ក្នុង​រដូវក្តៅ​ឆ្នាំ 2022។

Kalvin Phillips បាន​ចាប់ផ្តើម​ការ​ប្រកួត​ក្នុង​នាម​ជា​ជម្រើស 11 នាក់​ដំបូង​ត្រឹមតែ​ 5 ដងប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រកួត​សរុប 27 ប្រកួត​របស់​គាត់​សម្រាប់ Man City ខណៈ​ដែល​កីឡាករ​ផ្សេង​ទៀត​ដែល​ជា​ជម្រើស​ដំបូង​មុន​គាត់​មាន​រហូត​ដល់ 7 នាក់​ដូច​ជា Rodri, Mateo Kovacic, Matheus Nunes, Bernardo Silva, John Stones និង Rico Lewis។

គេ​បាន​ដឹង​ថា អ្នកតំណាង​របស់ Kalvin Phillips បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​ក្លឹប​អធិរាជស Real Madrid ស្រប​ពេល​ដែល​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ទំនង​ជា​នឹង​ទិញ​យក​ខ្សែបម្រើ​ចំណូល​ថ្មី​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល Luka Modric មាន​វ័យ 38 ឆ្នាំ និង Toni Kroos វ័យ 33 ឆ្នាំ និង​ត្រៀម​ចាកចេញ​ពី​ក្លឹប​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២