Connect with us

បាល់ទាត់អន្តរជាតិ

Man City បញ្ចេញ​តម្លៃ​លក់​ខ្សែបម្រើ Kalvin Phillips

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​លក់​ខ្សែបម្រើ Kalvin Phillips របស់​ខ្លួន​ក្នុង​ទឹក​​ប្រាក់​ចំនួន 50 លាន​ផោន ដែល​ការ​លក់​ចេញ​នោះ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ​ក្រោយ។ អតីត​កីឡាករ​របស់​ក្លឹប Leeds United រូប​នេះ បច្ចុប្បន្ន​មិន​មែន​ជា​កីឡាករ​សំខាន់​ឡើយ​របស់ Man City។

យ៉ាង​ណា​មិញ Kalvin Phillips បាន​បរាជ័យ​ខុស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន គិត​ចាប់តាំង​ពី​បាន​មក​ដល់ Man City ក្នុង​ឆ្នាំ 2022 ម្ល៉េះ ដោយ​ក្នុង​រយៈ​ពេល 1 រដូវកាល​កន្លះ គាត់​បាន​បង្ហាញ​ខ្លួន​បាន​ត្រឹម​តែ 27 ប្រកួត​ប៉ុណ្ណោះ ហើយ​ក៏​មិន​បាន​រួម​ចំណែក​ស៊ុតបញ្ចូល​ទី រឺ Assist អ្វី​ឡើយ។

Phillips មិន​ទាន់​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នោះ​ទេ រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2028 ប៉ុន្តែគាត់​ត្រូវ​បាន​គេ​ប្រាប់​រួច​ហើយ​ថា នឹង​ដាក់​ដេញ​ថ្លៃ​គាត់​ជាមួយ​នឹង​តម្លៃ 50 លាន​ផោន នៅ​ឆ្នាំ 2024។ យោងតាម The Mirror បាន​អះអាង​ថា Man City នៅ​តែ​មាន​សុទិដ្ឋិនិយម​ក្នុងការ​អាច​លក់​គាត់​ចេញ​ក្នុង​តម្លៃ​ដែល​ពួក​គេ​ចង់​បាន​នេះ​ផងដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២