បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Inter Miami នឹងជួបប្រកួតជាមួយ Al Nassr នៅខែកុម្ភៈ ដើមឆ្នាំក្រោយ
តារាឆ្នើម Lionel Messi និង Cristiano Ronaldo គ្រោងនឹងជួបគ្នាជាថ្មីម្តងទៀត ដែលជាការប្រកួតគ្នាកម្រិតក្លឹបរបស់អ្នកទាំង 2 រវាង Inter Miami ជាមួយ Al Nassr។ យ៉ាងណាមិញ ការប្រកួតនេះជាការប្រកួតមិត្តភាពនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយគ្រោងនឹងប្រព្រឹត្តិទៅនៅក្នុងអំឡុងខែកុម្ភៈ ដើមឆ្នាំ 2024។
ការប្រកួតនេះដែរ ត្រូវបានគេដាក់ចំណងជើងថា “The Last Dance” ដែលនេះទំនងជាការប្រកួតចុងក្រោយរវាងកីឡាករដ៏អស្ចារ្យទាំង 2 រូបបានជួបគ្នា គឺ Lionel Messi និង Cristiano Ronaldo។ ថ្វីត្បិតតែវាជាការប្រកួតមិត្តភាពក៏ដោយ ប៉ុន្តែការប្រកួតនេះពោរពេញដោយភាពល្បីល្បាញបំផុត ព្រោះជាការប្រឈមមុខដាក់គ្នារវាងកីឡាករល្អបំផុត 2 រូបក្នុងប្រវត្តិសាស្ត្របាល់ទាត់។
យើងបានដឹងហើយថា Messi និង Cristiano Ronaldo គឺជាគូប្រជែងរយៈពេលជាងមួយទសវត្សនៅក្នុងពិភពបាល់ទាត់ ដែលមិនមានកីឡាករណាអាចធ្វើបានដូចពួកគេគាត់ឡើយ។ យ៉ាងណាពេលនេះ អ្នកទាំង 2 បានចាកចេញពីបាល់ទាត់នៅតំបន់អឺរ៉ុបទៅហើយ ជាមួយនឹងវ័យក៏កាន់តែចាស់ផងដែរ។
Cristiano Ronaldo បានផ្លាស់ទៅលេងនៅក្លឹប Al-Nassr របស់ Saudi Pro League កាលពីខែមករា ឆ្នាំ 2022 បន្ទាប់ពីចាកចេញពីក្លឹបបិសាចក្រហម Manchester United ខណៈដែល Messi បានទៅចូលរួមជាមួយក្លឹបនៅសហរដ្ឋអាមេរិច Inter Miami បន្ទាប់ពីគាត់ផុតកុងត្រានៅ Paris St Germain។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip