បាល់ទាត់អន្តរជាតិ
Barcelona កំពុងមានភាគរយខ្ពស់ ក្នុងការចុះហត្ថលេខាលើ Lo Celso ស្របពេលដែល Gavi មានរបួសរយៈពេលយូរ
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលការផ្ទេរខ្សែបម្រើឆ្នើមមួយរូបដែលអាចជំនួសតំណែងរបស់ Gavi ដែលកំពុងមានរបួស។ ក្លឹបយក្សកាតាឡាន់ត្រូវបានគេដឹងថា នឹងលូកដៃចូលទៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករា ដើមឆ្នាំខាងមុខនេះ ដើម្បីចុះហត្ថលេខាលើកីឡាករចំណូលថ្មីម្នាក់ទៀត។
យ៉ាងណាមិញ Gavi នឹងត្រូវសម្រាកមិនអាចចូលលេងបានរហូតដល់រដូវក្តៅឆ្នាំក្រោយ បន្ទាប់ពីគាត់បានរងរបួស ACL ក្នុងអំឡុងពេលបំពេញបេសកកម្មលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ។ ជាលទ្ធផល Barcelona នឹងត្រូវខ្វះខាតកីឡាករដែលលេងនៅតំបន់បម្រើ ហើយពួកគេត្រូវបង្ខំចិត្តចុះហត្ថលេខា រឺខ្ចីជើងកីឡាករម្នាក់ជាចាំបាច់។
យោងតាមរបាយការណ៍ពី Sport និង Mundo Deportivo បានរាយការណ៍ថា Barcelona មានផែនការរួចហើយ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Giovani Lo Celso។ កីឡាករអាហ្សង់ទីនរូបនេះ ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Barcelona តាំងពីរដូវក្តៅឆ្នាំមុនម្ល៉េះ ប៉ុន្តែការផ្ទេរបានបរាជ័យ។
បញ្ហាហិរញ្ញវត្ថុនឹងនៅតែជាបញ្ហាសម្រាប់ក្លឹបយក្សអេស្ប៉ាញមួយនេះ បើទោះបីជាពួកគេអាចប្រើប្រាស់សិទ្ធិកាត់ប្រាក់ខែ 80% នៃប្រាក់ខែរបស់ Gavi ក៏ដោយ។ ទោះជាយ៉ាងណា Barcelona នឹងព្យាយាមនាំយក Giovani Lo Celso ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Tottenham Hotspur រយៈពេល 6 ខែជាមុនសិន ហើយកីឡាករវ័យ 27 ឆ្នាំរូបនេះ ក៏ហាក់ពេញចិត្តនឹងការផ្ទេរមកទឹកដីអេស្ប៉ាញផងដែរ ស្របពេលដែលគាត់មិនសូវមានឱកាសលេងបានច្រើនឡើយនៅក្លឹបបច្ចុប្បន្នរបស់ខ្លួន។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត