Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែ​ប្រយុទ្ធ​វ័យ 15 ឆ្នាំ​របស់ Arsenal ស៊ុត​បញ្ចូលទី 10 គ្រាប់​ក្នុង​មួយ​ប្រកួត

Published

on

ខ្សែប្រយុទ្ធ Chido Obi-Martin ដែល​លេង​នៅ​ឈុត​យុវជន​របស់​​ក្លឹប​កាំភ្លើងធំ Arsenal បាន​បង្កើត​រឿង​ដ៏​អស្ចារ្យ និង​នឹកស្មាន​មិន​ដល់​មួយ ដោយ​គាត់​បាន​ស៊ុត​បាល់​បញ្ចូលទី 10 គ្រាប់ ក្នុង​ការ​ប្រកួត​ជាមួយ​នឹង​​ក្លឹប​ហង្សក្រហម Liverpool ជា​ការ​ប្រកួត​កម្រិត​យុវជន​របស់​ក្របខណ្ឌ Premier League។

ការ​ប្រកួត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី 18 ខែ​វិច្ឆិកា ហើយ​លទ្ធផល​បាន​បញ្ចប់​ទៅ​ដោយ​យុវជន​របស់​ក្លឹប​​កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ​យុវជន​របស់​ក្លឹប​ហង្សក្រហម​ 14 ទល់​នឹង 3។ សម្រាប់​កីឡាករ​ដែល​បាន​ស៊ុត​បញ្ចូលទី 10 គ្រាប់​ម្នាក់ឯង Obi-Martin បាន​ក្លាយ​ជា​កីឡាករ​ដ៏​លេច​ធ្លោរ​ដោយ​រក​បាន​គ្រាប់​បាល់​សរុប 13 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 5 ប្រកួត​នៃ​ក្របខណ្ឌ EPL U-18។

គួរ​ដឹង​ផង​ដែរ​ថា Chido Obi-Martin គឺ​ជា​ខ្សែប្រយុទ្ធ​វ័យ 15 ឆ្នាំ មាន​ដើម​កំណើត​មក​ពី​ប្រទេស​នីហ្សេរីយ៉ា និង​ធ្លាប់លេង​ឲ្យ​ឈុត​យុវជន​របស់ Arsenal U-18, U-19 និង U-21។ ជាង​នេះ​ទៅ​ទៀត Obi-Martin ធ្លាប់​ត្រូវ​បាន​កោះ​ហៅ​​ឲ្យ​ហ្វឹកហាត់​ជាមួយ​ក្រុម​ឈុត​ធំ​ម្ដង​រួច​មក​ហើយ​ផង​ដែរ និង​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង​ពី​គ្រូបង្វឹក​របស់​ក្លឹប​លោក Mikel Arteta។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២