Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Inter Miami នឹង​ជួប​ប្រកួត​ជា​មួយ Al Nassr នៅ​ខែ​កុម្ភៈ ដើម​ឆ្នាំ​ក្រោយ

Published

on

តារា​ឆ្នើម Lionel Messi និង Cristiano Ronaldo គ្រោង​នឹង​ជួប​គ្នា​ជា​ថ្មីម្តង​ទៀត ដែល​ជា​ការ​ប្រកួត​គ្នា​កម្រិត​ក្លឹប​របស់​អ្នក​ទាំង 2 រវាង Inter Miami ជាមួយ Al Nassr។ យ៉ាង​ណា​មិញ ការ​ប្រកួត​នេះ​ជា​ការ​ប្រកួត​មិត្តភាព​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយ​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​អំឡុង​ខែ​កុម្ភៈ ដើម​ឆ្នាំ 2024។

ការ​ប្រកួត​នេះ​ដែរ ត្រូវ​បាន​គេ​​ដាក់​ចំណង​ជើង​ថា “The Last Dance” ដែល​នេះ​ទំនង​ជា​ការ​ប្រកួត​ចុងក្រោយ​រវាង​កីឡាករ​​ដ៏​អស្ចារ្យ​ទាំង 2 រូប​បាន​ជួប​គ្នា គឺ Lionel Messi និង Cristiano Ronaldo។ ថ្វី​ត្បិតតែ​វា​ជា​ការ​ប្រកួត​មិត្តភាព​ក៏​ដោយ ប៉ុន្តែ​ការ​ប្រកួត​នេះ​ពោរពេញ​ដោយ​ភាព​ល្បីល្បាញ​បំផុត ព្រោះ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កីឡាករ​ល្អ​បំផុត 2 រូប​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

យើង​បាន​ដឹង​ហើយ​ថា Messi និង Cristiano Ronaldo គឺ​ជា​គូ​ប្រជែង​រយៈ​ពេល​ជាង​មួយ​ទសវត្ស​នៅ​ក្នុង​ពិភព​បាល់ទាត់ ដែល​មិន​មាន​កីឡាករ​ណា​អាច​ធ្វើ​បាន​ដូច​ពួក​គេ​គាត់​ឡើយ។ យ៉ាង​ណា​ពេល​នេះ អ្នក​ទាំង 2 បាន​ចាកចេញ​ពី​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​ទៅ​ហើយ ជាមួយ​នឹង​វ័យ​ក៏​កាន់​តែ​ចាស់​ផង​ដែរ។

Cristiano Ronaldo បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Al-Nassr របស់ Saudi Pro League កាល​ពី​ខែ​មករា ឆ្នាំ 2022 បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម Manchester United ខណៈ​ដែល Messi បាន​ទៅ​ចូលរួម​ជាមួយ​ក្លឹប​នៅ​សហរដ្ឋ​អាមេរិច Inter Miami បន្ទាប់​ពី​គាត់​ផុត​កុងត្រា​នៅ Paris St Germain។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២