បាល់ទាត់អន្តរជាតិ
Barcelona ចង់នាំយកខ្សែបម្រើម្នាក់របស់ Bayern Munich មកជំនួសកន្លែងរបស់ Sergio Busquets
ពត៌មានចុងក្រោយមួយពីអេស្ប៉ាញបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានកំណត់គោលដៅលើកីឡករម្នាក់របស់ Bayern Munich សម្រាប់មកជំនួសកន្លែងរបស់ខ្សែបម្រើចាស់វស្សា Sergio Busquets ហើយពួកគេ ប្រហែលជាមិនចំណាយប្រាក់ច្រើនលើការផ្ទេរនោះឡើយ។
Barcelona ត្រូវបានស្រោចស្រង់ចេញពីស្ថានភាពយ៉ាងលំបាក ក្រោមឥទ្ធិពលដ៏អស្ចារ្យរបស់គ្រូបង្វឹកថ្មី Xavier Hernandez ដោយរដូវកាលនេះជិតនឹងបញ្ចប់ ពួកគេបានទទួលលទ្ធផលដ៏គ្រាប់ប្រសើរ គឺឈរចំណាត់ថ្នាក់លេខ 2 នៅ La Liga និងមានកៅអីសម្រាប់ការប្រកួត UEFA Champions League រដូវកាលក្រោយ។
យោងតាម Laia Tudel បានឲ្យដឹងថា Barcelona បានតាមដានទៅលើខ្សែបម្រើ Marc Roca របស់ Bayern Munich ដែលជាអ្នកជំនួសតំណែងរយៈពេលវែង ខណៈដែល Sergio Busquets កាន់តែមានវ័យចំណាស់។ លើសពីនេះទៅទៀត របាយការណ៍ដដែលនោះបានឲ្យដឹងទៀតថា Barcelona អាចចុះហត្ថលេខាលើខ្សែបម្រើវ័យ 25 ឆ្នាំរូបនេះ ក្នុងតម្លៃចន្លោះពី 10 ទៅ 15 លានអឺរ៉ូប៉ុណ្ណោះ។
Marc Roca គឺជាខ្សែបម្រើដែលសាកសមបំផុតសម្រាប់ Barcelona នៅរដូវកាលក្រោយ ព្រោះគាត់មានសញ្ជាតិអេស្ប៉ាញ ហើយមានតម្លៃផ្ទេរដ៏សមរម្យបំផុត។
យ៉ាងណាមិញ ក្លឹប Barcelona នឹងលក់ Philippe Coutinho ទៅឲ្យ Aston Villa ក្នុងលក្ខខណ្ឌផ្ដាច់កុងត្រាផងដែរ។ ចំពោះខ្សែបម្រើ Samuel Umtiti និង Clement Lenglet អាចនឹងត្រូវក្លឹបដាក់ឲ្យខ្ជីជើង នៅរដូវកាលក្រោយ ព្រោះពួកគេនឹងមានខ្សែការពារដែលមានគុណភាពមកពី Chelsea គឺកីឡាករ Andreas Christensen។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Kroos ប្រាប់ពីវិធីដែល Carlo Ancelotti កុហកកីឡាកររបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad