បាល់ទាត់អន្តរជាតិ
Inter Milan ចាប់អារម្មណ៍លើខ្សែប្រយុទ្ធកណ្ដាលរបស់ក្លឹបបិសាចក្រហម Manchester United
ក្លឹប Inter Milan ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ក្លឹបបិសាចក្រហម Manchester United នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។ យ៉ាងណាមិញ Anthony Martial ត្រូវបានគេចាត់ទុកជាកីឡាករដ៏ចាស់វស្សាមួយរូបក្នុងចំណោមកីឡាករផ្សេងៗទៀតរបស់បិសាចក្រហម។
កីឡាករវ័យ 28 ឆ្នាំរូបនេះ បានចូលរួមជាមួយ Manchester United បន្ទាប់ពីគាត់បានក្លាយជាខ្សែប្រយុទ្ធដ៏លេចធ្លោរម្នាក់ប្រចាំទឹកដីនៃប្រទេសបារាំង Ligue 1 គឺក្លឹប Monaco កាលពីរដូវក្តៅឆ្នាំ 2015។ គិតចាប់តាំងពីពេលនោះមក Anthony Martial រកបានគ្រាប់បាល់ 90 គ្រាប់ ក្នុងការបង្ហាញខ្លួនជាង 300 ប្រកួត សម្រាប់បិសាចក្រហម។
យោងតាមសារព័ត៌មានអ៊ីតាលី FC Inter News ដែលបានចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបម្ចាស់ជើងឯករង UEFA Champions League កាលពីរដូវកាលមុន Inter Milan មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំយក Martial របស់ Man United ទៅកាន់ក្របខ័ណ្ឌ Serie A ក្នុងឆ្នាំថ្មីខាងមុខនេះ ខណៈដែលពួកគេជឿថា កីឡាករសញ្ជាតិបារាំងរូបនេះនៅតែមានទម្រង់លេងដ៏ល្អ ដែលអាចក្លាយជាផ្នែកមួយដ៏សំខាន់នៅតំបន់ប្រយុទ្ធរបស់ខ្លួន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់