Connect with us

បាល់ទាត់អន្តរជាតិ

Ronaldo និង Messi មិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​អត្តពលិក​ដែល​គេ​​ស្វែង​រក​ច្រើន​បំផុត​ទាំង 10 នៅ​លើ Google ទេ!!!

Published

on

ខ្សែប្រយុទ្ធ​របស់​ក្លឹប Inter Miami និង​ជា​កីឡាករ​ក្រុម​​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ជាមួយ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Al-Nassr គឺ​កីឡាករ Cristiano Ronaldo មិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​អត្តពលិក​កំពូលៗ​ទាំង 10 ដែល​ត្រូវ​បាន​គេ​ស្វែងរក​ច្រើន​ជាង​គេ​បំផុត​នៅ​លើ Google ក្នុង​ឆ្នាំ 2023 នេះ​ឡើយ។

យ៉ាង​ណា​មិញ កីឡាករ​បាល់ឱប​សញ្ជាតិ​អាមេរិក Damar Hamlin ដែល​ជា​ខ្សែការពារសម្រាប់ក្លឹប NFL Buffalo Bills បាន​ជាប់​ចំណាត់​ថ្នាក់​លេខ 1 នៅ​លើ Google។ បន្ទាប់​ពី​នោះ ខ្សែប្រយុទ្ធ​របស់ Paris Saint-Germain និង​ក្រុម​ជម្រើសជាតិ​បារាំង Kylian Mbappe ស្ថិត​នៅ​លំដាប់​ទី 2 ហើយ Travis Kelce នៃក្លឹប NFL Kansas City Chiefs ដណ្តើម​បាន​ចំណាត់​ថ្នាក់លេខ 3។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គួរ​ដឹង​ផង​ដែរ​ថា ក្លឹប​កីឡា​ដែល​មាន​គេ​ស្វែងរក​ច្រើន​បំផុត​នៅ​លើ Google គឺ​ក្លឹប Inter Miami របស់ Messi ហើយ Al-Nassr របស់ Ronaldo បាន​ជាប់​ចំណាត់​ថ្នាក់​លេខ 3។ ដោយ​ឡែក​ក្លឹប​បាល់ទាត់​របស់​កីឡាករ​ឆ្នើម​ទាំង 2 រូប​នេះ នឹង​ត្រូវ​ជួប​គ្នា​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​មួយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កុម្ភៈ ឆ្នាំ 2024 ក្នុង​ទឹកដី​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២