បាល់ទាត់អន្តរជាតិ
Suarez ប្រាប់ពីអ្វីដែល Messi មានឥទ្ធិពលលើការសម្រេចចិត្តរបស់គាត់ ក្នុងការផ្លាស់ទៅ Inter Miami
កីឡាករចំណូលថ្មីរបស់ក្លឹប Inter Miami គឺខ្សែប្រយុទ្ធ Luis Suarez បានសារភាពថា វត្តមានរបស់កីឡាករអាហ្សង់ទីន Lionel Messi នៅទឹកដីអាមេរិក គឺជាកត្តាមួយដ៏សំខាន់ ក្នុងការធ្វើឲ្យគាត់សម្រេចចិត្តផ្លាស់ទៅទីនោះដែរ ដែលជាទឹកដីនៃលីគកំពូល MLS។ កត្តាមួយទៀត ក្នុងការសម្រេចចិត្តចូលរួមជាមួយ Inter Miami គឺមានអតីតមិត្តភ័ក្ដិចាស់ៗ និងកីឡាករល្អៗនៅទីនោះ។
យោងតាមការចុះផ្សាយរបស់ Inter Miami បានដកស្រង់សម្ដីកីឡាករវ័យ 36 ឆ្នាំរូបនេះថា៖ “ការនៅជាមួយពួកគេជាច្រើនឆ្នាំ បានធ្វើឲ្យយើងសម្រេចបានរឿងជាច្រើនជាមួយគ្នា ធ្វើឲ្យយើងស្គាល់គ្នាច្បាស់។ យើងមិនត្រូវការពេលវេលាច្រើន ដើម្បីយល់ពីគ្នានៅលើទីលាននោះឡើយ”។
គួររំលឹកផងដែរថា Inter Miami បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Luis Suarez កាលពីថ្ងៃទី 22 ខែធ្នូ កន្លងទៅ។ ទន្ទឹមនឹងនេះដែរ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ នឹងបានជួបជាមួយអតីតមិត្តរួមក្រុម Barcelona របស់គាត់ដូចជា Lionel Messi, Sergio Busquets និង Jordi Alba។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ17 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!