Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ឡើង​ឈរ​នៅ​កំពូល​តារាង​សារជា​ថ្មី ក្រោយ​ចែកគ្នា​ម្នាក់ 1 ពិន្ទុ​ជាមួយ Liverpool

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​​នេះ គឺ​ជា​ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង 2 ប្រចាំ​ទឹកដី​អង់គ្លេស គឺ​ក្រុម​ម្ចាស់​ផ្ទះ Liverpool និង​ក្រុម​ភ្ញៀវ Arsenal ដោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ក្នុង​លទ្ធផល 1-1។ គ្រាប់​បាល់​តាម​ស្មើ​របស់ Mohamed Salah បាន​ធ្វើ​ឲ្យ​គ្រាប់​បាល់​បើក​ឆាក​របស់ Gabriel Magalhaes ក្លាយ​ជា​គ្រាប់​បាល់​មិន​សូវ​មាន​ន័យ។

គ្រាប់​បាល់​ស្មើ 1-1 តាំង​ពី​នាទីទី 29 បាន​អូស​បន្លាយ​រហូត​ដល់​ចប់​ការ​ប្រកួត ហើយ​ធ្វើ​ឲ្យ​ក្រុម​ទាំង 2 ត្រូវ​ចែក​គ្នា​ម្នាក់ 1 ពិន្ទុ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ទទួល​បាន 1 ពិន្ទុ​បន្ថែម Arsenal បាន​ហក់​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League បណ្ដោះ​អាសន្ន ខណៈ​ដែល Liverpool ជា​ក្រុម​លេខ 2។

ក្រុម​របស់​លោក Mikel Arteta មាន 40 ពិន្ទុ ដែល​លើស​ពី Liverpool ត្រឹមតែ 1 ពិន្ទុ​ប៉ុណ្ណោះ។ ដោយ​ឡែក​សម្រាប់​ប្រកួត​បន្ទាប់ Arsenal នឹង​ត្រូវ​ប៉ះ​ជា​មួយ West Ham United ដែល​ជា​ក្រុម​ខ្លាំង​មួយ​ប្រចាំ​ទឹកដី​​អង់គ្លេស​ដែរ ខណៈ​ដែល​ពួក​គេ​ទើប​នឹង​បាន​លុត​បិសាចក្រហម Man United 2-0 កាល​ពី​ម្សិលមិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២