Connect with us

បាល់ទាត់អន្តរជាតិ

Suarez ប្រាប់​ពី​អ្វី​ដែល Messi មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់ ក្នុង​ការ​ផ្លាស់​ទៅ Inter Miami

Published

on

កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប Inter Miami គឺ​ខ្សែប្រយុទ្ធ Luis Suarez បាន​សារ​ភាព​ថា វត្តមាន​របស់​កីឡាករ​អាហ្សង់ទីន Lionel Messi នៅ​ទឹកដី​អាមេរិក គឺ​ជា​កត្តា​មួយ​ដ៏​សំខាន់ ក្នុង​ការ​ធ្វើ​ឲ្យ​គាត់​សម្រេច​ចិត្ត​ផ្លាស់​ទៅ​ទីនោះ​ដែរ ដែល​ជា​ទឹកដី​នៃ​លីគ​កំពូល MLS។ កត្តា​មួយ​ទៀត ក្នុង​ការ​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ Inter Miami គឺ​មាន​អតីត​មិត្តភ័ក្ដិ​ចាស់ៗ និង​កីឡាករ​ល្អៗ​នៅ​ទីនោះ។

យោងតាម​ការ​ចុះ​ផ្សាយ​របស់ Inter Miami បាន​ដកស្រង់​​សម្ដី​កីឡាករ​វ័យ 36 ឆ្នាំ​រូបនេះ​ថា៖ “ការ​នៅ​ជាមួយ​ពួកគេ​ជា​ច្រើន​ឆ្នាំ បាន​ធ្វើ​ឲ្យ​យើង​សម្រេច​បាន​រឿង​ជា​ច្រើន​ជា​មួយ​គ្នា ធ្វើ​ឲ្យ​យើង​ស្គាល់​គ្នា​ច្បាស់។ យើង​មិន​ត្រូវ​ការ​ពេល​វេលា​ច្រើន ដើម្បី​យល់​ពី​គ្នា​នៅ​លើ​ទីលាន​នោះ​ឡើយ”។

គួរ​រំលឹក​ផង​ដែរ​ថា Inter Miami បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Luis Suarez កាល​ពី​ថ្ងៃទី 22 ខែធ្នូ កន្លង​ទៅ។ ទន្ទឹម​នឹង​នេះ​ដែរ កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​រូប​នេះ នឹង​បាន​ជួប​ជាមួយ​អតីត​មិត្ត​រួម​ក្រុម Barcelona របស់​គាត់​ដូចជា Lionel Messi, Sergio Busquets និង Jordi Alba។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២