បាល់ទាត់អន្តរជាតិ
Xavi បញ្ជាក់ថា Barcelona មិនអាចមានសមត្ថភាពរកបានប្រាក់ទិញកីឡាករកំពូលៗដូច Haaland រឺ Mbappe បានឡើយ
កាលពីពេលថ្មីៗនេះ គ្រូបង្វឹកលោក Xavi Hernandez បាននិយាយថា ក្លឹបអ្នកមានបុណ្យ Barcelona របស់គាត់ មិនអាចមានលទ្ធភាពក្នុងការប្រមូលប្រាក់យ៉ាងច្រើន សម្រាប់ការចំណាយលើតម្លៃផ្ទេរកីឡាករកំពូលៗដូចជា Erling Haaland និង Kylian Mbappe បាននោះឡើយ។
យ៉ាងណាមិញកន្លងមក Barcelona ធ្លាប់បានចំណាយប្រាក់លើសពី 100 លានអឺរ៉ូ (109.24 លានដុល្លារ) ដើម្បីទិញយកកីឡាករមួយចំនួនដូចជា Philippe Coutinho, Antoine Griezmann និង Ousmane Dembele ជាដើម នៅចន្លោះឆ្នាំ 2017-2019 ប៉ុន្តែចាប់តាំងពីពេលនោះមកបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបចាប់ផ្ដើមកើតឡើង និងអូសបន្លាយរហូតដល់បច្ចុប្បន្ន។
ផ្អែកតាមសម្ដីរបស់លោក Xavi Hernandez ដែលជាអ្នកដឹងច្បាស់ពីស្ថានភាពរបស់ក្លឹប បានលើកឡើងថា ពួកគេសង្ឃឹមថានឹងចុះហត្ថលេខាលើកីឡាករថ្មី នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ តែមិនមែនជាកីឡាករដែលមានតម្លៃខ្លួនថ្លៃៗដូចទៅនឹង Erling Haaland រឺ Kylian Mbappe ឡើយ។
ជាការពិតណាស់ក្នុងស្ថានភាពបែបនេះ Barcelona ទំនងជាមិនចុះហត្ថលេខាលើកីឡាករចំណូលថ្មីកំពុងឡើងជើងបន្ថែមទៀតនោះទេ ហើយប្រសិនបើពួកគេបន្ថែមកីឡាករថ្មី ក៏កីឡាករនោះមានតម្លៃខ្លួនទាប រឺជាកីឡាករដែលផុតកុងត្រាជាមួយក្លឹបចាស់ប៉ុណ្ណោះ។
ប្រភព: Freemalaysiatoday
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or