Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​តាម​ដាន​ដោយ​ស្ងាត់ៗ​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដែល​កំពុង​ឡើង​ជើង Savinho

Published

on

យោងតាម​សារព័ត៌មាន SPORT បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ FC Barcelona បាន​បន្ត​ការ​តាម​ដាន​ទៅ​លើ​ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​​ក្លឹប Girona គឺ​កីឡាករ Savinho ខណៈ​ដែល​ក្លឹប​យក្ស​កាតាឡាន់ មាន​ការ​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​នៅ​រដូវក្ដៅ​ខាង​មុខ។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្លឹប Girona ដែល​ជា​អ្នក​ជិត​ខាង​របស់ Barcelona ដែរ​នោះ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Troyes កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ។ យ៉ាង​ណា កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ គឺ​បាន​ក្លាយ​ជា​ខ្សែប្រយុទ្ធ​ដ៏​លេច​ធ្លោរ និង​ជា​ចំណែក​មួយ​ដ៏​សំខាន់​របស់​ក្លឹប Girona ខណៈ​ដែល​បច្ចុប្បន្ន​ពួក​គេ​កំពុង​កាន់កាប់​តំណែង​កំពូល​តារាង​នៅ La Liga ថែម​ទៀត​ផង។

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្រុម​រូប​នេះ បាន​ស៊ុតបាល់​បញ្ចូល​ទី​ចំនួន 4 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 5 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 19 ប្រកួត​នៅ LaLiga។ Savinho ក៏​រក​បាន​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ទល់​នឹង Atletico Madrid ផង​ដែរ។

នាយកផ្នែក​កីឡា​របស់ Barcelona លោក Deco ត្រូវ​បាន​គេ​ដឹង​ថា បាន​តាម​ដាន​កីឡាករ Savinho មួយ​រយៈ​មក​ហើយ ជាមួយ​នឹង​សមត្ថភាព​របស់​គាត់​ដែល​អាច​លេង​បាន​នៅ​តំបន់​ប្រយុទ្ធ​ស្លាប និង​បម្រើ​ប្រយុទ្ធ​ក៏​បាន។ យ៉ាង​ណា Savinho ប្រហែល​ជា​នឹង​ក្លាយ​ជា​កីឡាករ​ដែល​ត្រូវ​បាន​ក្លឹប​ធំៗ​ប្រជែង​គ្នា​ចង់​បាន​ខ្លាំង​មិន​ខាន នៅ​ចុង​បញ្ចប់នៃ​រដូវកាល​នេះ ប្រសិន​បើ​ទម្រង់​លេង​របស់​គាត់​នៅ​តែ​មាន​ស្ថេរភាព​ដូច​បច្ចុប្បន្ន។

ប្រភព: Forbes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២