បាល់ទាត់អន្តរជាតិ
កីឡាករល្បីៗ 5 រូប ដែលមានឱកាសតិចតួចសម្រាប់ការឈ្នះពាន World Cup ក្នុងអាជីពបាល់ទាត់របស់ខ្លួន
ការឈ្នះពាន World Cup ជាក្ដីស្រមៃរបស់កីឡាករបាល់ទាត់គ្រប់រូប ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ក្នុងការសម្រេចក្ដីស្រមៃនេះ។ ក្រៅពីការប្រកួតដែលធ្វើឡើងរយៈពេល 4 ឆ្នាំម្ដងនោះ ការប្រជែងយកកៅអី និងការប្រកួតនៅក្នុងព្រឹត្តិការណ៍នេះពិតជាលំបាកខ្លាំង។ ដោយឡែកនៅថ្ងៃនេះ ក្រុមការងារយើងនឹងលើកយកកីឡាករកំពូលៗទាំង 5 រូប ដែលកំពុងលេចធ្លោរខ្លាំង តែពុំមានឱកាសច្រើនក្នុងការឈ្នះពាន World Cup នាពេលអនាគត។
1. Erling Haaland និង Odegaard
កីឡាករទាំង 2 រូបនេះ គឺជាមិត្តរួមសញ្ជាតិន័រវេសជាមួយគ្នា។ ថ្វីត្បិតតែទម្រង់លេងរបស់ Haaland និង Odegaard ល្អដូចផ្កាជាមួយក្លឹបរបស់ខ្លួនក៏ដោយ ពួកគេមិនអាចជួយឲ្យក្រុមជម្រើសជាតិរបស់ពួកគេខ្លាំង និងលេចធ្លោរដែលអាចប្រជែងជាមួយក្រុមជម្រើសជាតិកំពូលៗដទៃទៀតបានឡើយ។
2. Mohamed Salah
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool រូបនេះ ជាកាពីតែនក្រុមរបស់ប្រទេសអេហ្ស៊ីប។ Salah ត្រូវបានគេទទួលស្គាល់ថា ជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយរូបក្នុងពេលបច្ចុប្បន្ន ប៉ុន្តែបើងាកមកមើលក្រុមជម្រើសជាតិរបស់គាត់វិញ មិនមានកីឡាករល្អៗច្រើនឡើយ ហើយកុំថាតែការប្រជែងពាន World Cup សូម្បីតែពាន Afcon Cup ដែលជាពានបាល់ទាត់តំបន់អាហ្រ្វិក ក៏ពួកគេស្ទើរតែពិបាកផង។
3. Kvaratskhelia
មនុស្សជាច្រើនប្រហែលជាមិនចាប់អារម្មណ៍នឹងសញ្ជាតិរបស់ Kvaratskhelia នោះទេ។ កីឡាករឆ្នើមរបស់ក្លឹប Napoli រូបនេះ ប្រសូត្រក្នុងតំបន់ Tiflis នៃប្រទេសហ្សកហ្ស៊ី។ ក្រុមជម្រើសជាតិរបស់គាត់មិនត្រូវបានគេចាត់ទុកជាក្រុមខ្លាំង ដែលអាចប្រជែងជាមួយនឹងក្រុមធំៗជាច្រើននៅតំបន់អឺរ៉ុបឡើយ ខណៈដែលកាលពីចុងឆ្នាំមុនពួកគេបានចាញ់ ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងលទ្ធផលដ៏ធ្ងន់ករហូតដល់ 7-1។
4. Son Heung-min និង Kim Min-jae
យើងត្រូវតែទទួលស្គាល់ថា កម្រិតបាល់ទាត់តំបន់អាស៊ីរបស់យើង មិនអាចប្រកួតប្រជែងជាមួយបាល់ទាត់នៅតំបន់អឺរ៉ុបបានឡើយ។ ច្បាស់ណាស់ថា Son Heung-min គឺជាតារាឆ្នើមមួយរូបប្រចាំលីគកំពូលរបស់អង់គ្លេស ហើយ Kim Min-jae បច្ចុប្បន្នជាខ្សែការពារដែលមានតម្លៃខ្លួនរហូតដល់ 60 លានអឺរ៉ូក៏ដោយ ប៉ុន្តែគាត់មានសញ្ជាតិកូរ៉េខាងត្បូង ដែលពិបាកណាស់ ក្នុងការតតាំង និងស្វែងរកឱកាសឈ្នះពាន World Cup។
5. Alphonso Davies
កីឡាកររបស់ក្លឹប Bayern Munich រូបនេះ ដំបូងឡើយលេងជាខ្សែប្រយុទ្ធស្លាប ប៉ុន្តែក្រោយមក គាត់ក៏វិវត្តន៍ទៅជាខ្សែការពារឆ្វេង ដែលមានទម្រង់លេងដ៏ល្អបំផុត ជាពិសេសល្បឿនដ៏លឿនរបស់គាត់។ Alphonso Davies បានជួយឲ្យក្លឹបរបស់ខ្លួនឈ្នះពានជាច្រើន ប៉ុន្តែគាត់មិនអាចធ្វើឲ្យក្រុមជម្រើសជាតិកាណាដារបស់គាត់ អាចប្រកួតប្រជែងនឹងក្រុមធំៗជាច្រើនបានឡើយ។
អត្ថបទដោយ: Julee
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក