Connect with us

បាល់ទាត់អន្តរជាតិ

Salah ប្រាប់​ថា Lionel Messi ជា​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន ដែល​គាត់​ចូល​ចិត្ត​ជាង​គេ

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អេហ្ស៊ីប​បាន​និយាយ​នៅ​លើ​ការ​សម្ភាសន៍​មួយ​ជាមួយ ESPN អំពី​ចំណាប់​អារម្មណ៍​របស់​គាត់​ទៅ​លើ​កីឡាករ​ចំណូល​ថ្មី Alexis Mac Allister ដែល​ជា​មិត្តរួម​ក្រុម Liverpool របស់​ខ្លួន។ ក្នុង​ចំណោម​សំណួរ​មួយ​ចំនួន នៅ​ក្នុង​បទ​សម្ភាសន៍នោះ ​ត្រូវ​បាន​គេ​សួរ​ថា តើ​កីឡាករ​អាហ្សង់ទីន​រូប​ណា​ដែល​គាត់​ចូលចិត្ត ដោយ​ជ្រើសរើស​កីឡាករ​ផ្សេង​ទៀត​ក្រៅ​ពី Mac Allister។

ខណៈ​ពេល​នោះ Mohamed Salah បាន​ឆ្លើយ​តប​ដោយ​ជ្រើសរើស Lionel Messi ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប Inter Miami។ គួរ​ដឹង​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​វ័យ 31 មិន​ធ្លាប់​បាន​លេង រឺ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធិ​ណា​មួយ​ជាមួយ​នឹង Messi នោះ​ទេ ប៉ុន្តែគាត់​ធ្លាប់​ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង Messi ជាមួយ​នឹង​ទម្រង់​លេង ក៏​ដូច​ជា​ស្ទាយ​ញាក់​បាល់​របស់​គាត់។

Mohamed Salah បាន​និយាយ​ថា៖ “Lionel Messi!!! ខ្ញុំ​ស្រឡាញ់ Messi គាត់​គឺ Messi។ ខ្ញុំ​ក៏​ស្រឡាញ់ Gabriel Batistuta ផង​ដែរ។ ខ្ញុំ​ធ្លាប់​បាន​ជួប​គាត់​ម្តង​នៅ​ប្រទេស​អាហ្សង់ទីន ហើយ​ទទួល​បាន​អាវ​យឺត​របស់​គាត់ ដែល​មាន​ចុះ​ហត្ថលេខា​នៅ​លើ​នោះ។ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់ Messi”។

ប្រភព: Goal

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២