បាល់ទាត់អន្តរជាតិ
Carlo Ancelotti និយាយពីពត៌មានមិនពិតទាក់ទងនឹងការនាំយក Benzema មកវិញ
គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានចាត់ទុករបាយការណ៍ដែលនិយាយពីការវិលត្រឡប់របស់ខ្សែប្រយុទ្ធ Karim Benzema ថាជាពត៌មានមិនពិត បើទោះបីជាគេបានដឹងថា បច្ចុប្បន្នខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងចរចាជាមួយក្លឹប Al-Ittihad ដើម្បីចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីតក៏ដោយ។
យោងតាមការអះអាងច្បាស់ការណ៍ជាច្រើនបានឲ្យដឹងថា ចាប់តាំងពីពេលដែល Karim Benzema ចាកចេញពីទឹកដីអេស្ប៉ាញមក គាត់មិនដែលបានទាក់ទងអ្វីជាមួយអតីតគ្រូបង្វឹករបស់ខ្លួនឡើយ ហើយក្លឹប Real Madrid ក៏មិនមានគម្រោងក្នុងការនាំយកគាត់មកវិញដែរ។
ផ្អែកតាមសម្ដីរបស់លោក Carlo Ancelotti ដែលត្រូវបានដកស្រង់ដោយអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា៖ “របាយការណ៍អំពីការវិលត្រឡប់របស់ Karim Benzema ទៅកាន់ Real Madrid គឺមិនពិតនោះទេ។ វាជាការកុហក។ យើងមិនបានពិភាក្សាអំពីរឿងរបស់ខ្សែប្រយុទ្ធរូបនេះជាមួយក្លឹបឡើយ”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ