បាល់ទាត់អន្តរជាតិ
Fulham ត្រៀមដាក់ដេញថ្លៃខ្សែប្រយុទ្ធ Armando Broja
ក្លឹប Fulham ត្រូវបានគេរាយការណ៍ថា នឹងធ្វើការដេញថ្លៃ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Armando Broja ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលពាក់កណ្ដាលរដូវកាលនេះ។ យ៉ាងណាមិញ Broja បច្ចុប្បន្នកំពុងប្រជែងឱកាសលេងយ៉ាងលំបាកនៅ Chelsea ចាប់តាំងពីពេលគាត់ជាពីរបួសជង្គង់ធ្ងន់ធ្ងរ ក្នុងខែកញ្ញាឆ្នាំមុន។
កីឡាករវ័យ 22 ឆ្នាំរូបនេះ បានចាប់ផ្តើមការប្រកួតក្នុងនាមជាជម្រើសដំបូងរបស់ក្រុមត្រឹមតែ 8 ប្រកួតប៉ុណ្ណោះក្នុងចំណោម 19 ប្រកួតរបស់គាត់ នារដូវកាលនេះ ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 ដង។ ទោះបីជា Broja កំពុងស្ថិតក្រោមកុងត្រាដែលមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2028 ក៏ដោយ Chelsea នៅតែមានចិត្តចង់រកវិធីដើម្បីលក់គាត់ចេញ។
តោខៀវ ត្រូវបានគេដឹងថា មានការព្រួយបារម្ភលើច្បាប់ FFP ដែលពាក់ព័ន្ធនឹងប្រាក់ចំណេញ និងចំណូលរបស់ក្លឹប។ ខណៈពេលនេះ Chelsea ហាក់បីដូចជាត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់កីឡាករដែលប្រសូត្រចេញពីយុវជនថ្នាលរបស់ពួកគេ ហើយក្នុងចំណោមនោះ Armando Broja ក៏ជាកីឡាករគោលដៅនៃការបញ្ចេញចោលផងដែរ។
យោងតាមរបាយការណ៍ពី TEAMtalk បានឲ្យដឹងថា ក្លឹប Fulham គ្រោងនឹងធ្វើការដេញថ្លៃជាថ្មីម្ដងទៀតលើសំណើរខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិអាល់បានីរូបនេះ ដែលបូកនឹងលក្ខខណ្ឌរួមបញ្ចូលទាំងការទិញផ្ដាច់កុងត្រាតម្លៃ 25 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក