Connect with us

បាល់ទាត់អន្តរជាតិ

Fulham ត្រៀម​ដាក់​ដេញ​ថ្លៃ​ខ្សែប្រយុទ្ធ Armando Broja

Published

on

ក្លឹប Fulham ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ធ្វើ​ការ​ដេញ​ថ្លៃ ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​តោខៀវ Chelsea គឺ​កីឡាករ Armando Broja ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​ពាក់​កណ្ដាល​រដូវកាល​នេះ។ យ៉ាង​ណា​មិញ Broja បច្ចុប្បន្ន​កំពុង​ប្រជែង​ឱកាស​លេង​យ៉ាង​លំបាក​នៅ Chelsea ចាប់​តាំង​ពី​ពេល​គាត់​ជា​ពី​របួស​ជង្គង់​​ធ្ងន់ធ្ងរ ក្នុង​ខែ​កញ្ញា​ឆ្នាំ​មុន។

កីឡាករ​​វ័យ 22 ឆ្នាំ​រូបនេះ​ ​បាន​ចាប់​ផ្តើម​ការ​ប្រកួត​ក្នុង​នាម​ជា​ជម្រើស​ដំបូង​របស់​ក្រុម​ត្រឹមតែ 8 ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម 19 ប្រកួត​របស់​គាត់ នា​រដូវកាល​នេះ ដោយ​បាន​រួម​ចំណែក​​ស៊ុតបញ្ចូល​ទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 2 ដង។ ទោះ​បី​ជា Broja កំពុង​ស្ថិត​ក្រោម​កុងត្រា​ដែល​មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2028 ក៏ដោយ Chelsea នៅ​តែ​មាន​ចិត្ត​ចង់​រក​វិធី​ដើម្បី​លក់​គាត់​ចេញ។

តោខៀវ ត្រូវ​បាន​គេ​ដឹង​ថា មាន​ការ​ព្រួយ​បារម្ភ​លើ​ច្បាប់ FFP ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់​ចំណេញ និង​ចំណូល​របស់​ក្លឹប។ ខណៈ​ពេល​នេះ Chelsea ហាក់​បីដូចជាត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​លក់កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពីយុវជន​ថ្នាល​របស់​ពួក​គេ ហើយ​ក្នុង​ចំណោម​នោះ Armando Broja ក៏​ជា​កីឡាករ​គោលដៅ​នៃ​ការ​បញ្ចេញ​ចោល​ផង​ដែរ។

យោងតាម​របាយការណ៍​ពី TEAMtalk បាន​ឲ្យ​ដឹង​ថា ក្លឹប Fulham គ្រោង​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​ជា​ថ្មី​ម្ដង​ទៀត​លើ​សំណើរ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​អាល់បានី​រូប​នេះ ដែល​បូក​នឹង​លក្ខខណ្ឌ​រួមបញ្ចូល​ទាំង​ការ​ទិញ​ផ្ដាច់​កុងត្រា​តម្លៃ 25 លានផោន។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២